Connect with us

ព័ត៌មានជាតិ

ពលករ​មកពី​ក្រៅប្រទេស​ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ

បានផុស

នៅ

បងប្អូន​ពលករ ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ក្នុងពេលដែល​កំពុង​ជួប​បញ្ហា​វិបត្តិ​ជំងឺកូ​វិដ​១៩ បាន​វិលត្រឡប់ មក​ចូល​មក​ប្រទេស​វិញមាន​ចំនួន១៤៤​នាក់ ស្រី៧១​នាក់​និង​កុមារ​តូច​ៗ ដែល​បា​នធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវបាន​ក្រុមការងារ​ទទួល​ពល​ក​រ​ចំណាកស្រុក​ខេត្ត​សៀមរាប ដែល​ដឹកនាំ​ដោយ​លោកស្រី យូ សុភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ទៅ​ទទួលយក​មកកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​អនុវត្ត​គរុកោសល្យខេត្ត បាន​មកដល់​នៅ​វេលា​ម៉ោង២១និង​០០​នាទី នា​រាត្រី​ថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ​២០២០ តាម​ក្បួន​រថយន្ត​កងពលតូចដឹក​ជញ្ជូន​លេខ​៩០ នៃ​កងយោធពល​ខេមរភូមិន្ទ​ មកដល់​ប្រកបដោយ​សុវត្ថិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការបញ្ជាក់​របស់​លោកស្រី យូ សុភា បាន​ឲ្យ​ដឹង​ថា បងប្អូន​ពលករ​មក​ពី​ក្រៅ​ប្រទេស​ទាំង​១៤៤​នាក់​នេះ ត្រូវបាន​ចូលទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៩ ខែ ធ្នូ​នេះ តែ​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​លោក ទៀ សីហា អភិបាលខេត្ត ចំពោះ​ប្រជាពលរដ្ឋ​របស់ខ្លួន រដ្ឋបាលខេត្ត បានឲ្យ​ក្រុមការងារ​គ្រប់គ្រង​ទទួល​ពលករ​ចំណាកស្រុក​មកពី​ក្រៅ​ប្រទេស ដែល​កំពុង​ធ្វើការ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​លំ​នៅដ្ឋាន​នៅ​ខេត្ត​សៀមរាប យកមក​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​របស់ខ្លួន ក្នុង​ការជួយ​សម្រួល​នូវ ទីកន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ខេត្តបន្ទាយមានជ័យ​ផងដែរ ។

ក្នុង​ពេល​ក្រុមគ្រូពេទ្យ​ជួរមុខ បានធ្វើការ​កត់ត្រា​តាមដាន​ពី​ពង្សាវតារ​របស់​បងប្អូន​ពលករ បងប្អូន​បានធ្វើការ បញ្ជាក់ជូន​ដល់​ក្រុមគ្រូពេទ្យ​ឲ្យ​បានដឹងថា ក្នុងពេល​ចូលធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ ក្រុមគ្រូពេទ្យ ក៏បាន​ធ្វើ​ការយក​សំណាក មួយ​លើក​មក​ហើយ តែ​ចំពោះ​លទ្ធផល​នៅ​ពុំទា​ន់​បានដឹងនៅឡើយទេ ។

ក្នុង​ពេលមកដល់​ក្រុមគ្រូពេទ្យ​ក៏បាន​ធ្វើការ​វាស់​កម្តៅ ព្រមទាំង​ផ្តល់នូវ​អាហារ​កញ្ចប់ ដែល​រៀប​ចំ​ឡើង​ដោយ រដ្ឋបាល​ខេត្តសៀមរាប​ផងដែរ ៕

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម