Connect with us

ព័ត៌មានជាតិ

​ឆ្នាំ​២០២១​ រដ្ឋបាល​រាជធានី គំរោង​ស្តារ​ប្រ​ឡា​យចំនួន​១២​ខ្សែ​ក្នុងចំណោម​ប្រឡាយ​៣៧​ខ្សែ​ដែល​ត្រូវ​ស្តារឡើងវិញ បើទោះ បី​ជួប​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ក្តី​

បានផុស

នៅ

ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២១​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើក​គំរោង​ស្តារ​ប្រ​ឡា​យចំនួន​១២​ខ្សែ​ក្នុងចំ​ណោម​ប្រឡាយ​៣៧​ខ្សែ​ដែល​ត្រូវ​ស្តារ​ឡើងវិញ ទោះបីជួប​ការលំបាក​លើ​ថវិកា ដោយសារ​ជួប​បញ្ហា​ផ្ទួនៗ​ពិសេស​ជំងឺ​កូ​វីដ​-១៩​ ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​យ៉ាង​ណាក្តី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​ដដែល​បន្ត​ថា ប្រឡាយ​បង្ហូរទឹក ក៏​ដូច​អាង​ស្តុក​ទឹក​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ មាន​សត្រូវ​ច្រើន សូម្បី​វត្ត​ក៏​ចា​ក់ដី​លប់​ប្រឡាយ​ដែរ ដែល​យើង​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ការពារ​អោ​យបាន​។​

​នេះ​បើតាម​ការលើកឡើង​ពី​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​២​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​នេះ​ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ មាន​ប្រសា​ស​ន៏​ថា ប្រឡាយ​ប្រ​មាណ​១២​ខ្សែ​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​រំលោភ​។​ កាលពី​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លងមក ​ពេល​យើង​ចុះទៅ​កាយ​ស្តារ​ប្រឡាយ​រំដោះ​ទឹក គឺ​សុទ្ធតែ​ដី​មានកម្ម​សិទ្ធ​រប​ស់គេ​ទៅ​ហើយ នោះ​ហើយ​ជា​បញ្ហា​។ តែ​ទោះ​បីយ៉ាងណា យើង​ខិតខំ​ដោះស្រាយ​អោ​យអស់​លទ្ធភាព​ដែល​មាន​។​

​ពាក់​ព​ន្ធ័​នឹង​រឿង​បុរស ឈ្មោះ​គង់ រៃ​យ៉ា​និង​ប្រពន្ធ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ហើយ​គេច​វេស​មិន ព្រមធ្វើ​ច​ត្តា​ឡី​ស័ក ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ គឺអាច​មានទោស តែ​អាជ្ញាធរ​យើង​បាន​អញ្ជើញ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ ទៅធ្វើ​ច​ត្តា​ឡី​ស​ក័ ​រួចហើយ ដោយ​ទ​ទួលបាន​ការអបអរ​សាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​គាត់​និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែល​បាន​ធ្វើ​ការងារ​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​ប​ញ្ជៀ​ស​ការឆ្លង​រាលដាល​ជំងឺ​កូ​វិដ​-១៩​ ក្នុង​សហ​គម​របស់​បងប្អូន ដែល​ការងារ​នេះ​គឺជា​បច្ចេកទេស​សុទ្ធសាធ ​មិនមែន​ដូច​ការចោទប្រកាន់​ទៅជា​រឿង​នយោបាយ​នោះ​ទេ​។​

​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​កោតសរសើរ​ដល់​ការខិតខំ​ប្រឹង​ប្រែង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​បុព្វហេតុ​បំរើ​ប្រជាពលរដ្ឋ និង​លើកទឹកចិត្ត​អោ​យមាន​ការខិត​ខំ​ដោះស្រាយ​បញ្ហា​ជូន ប្រជាពលរដ្ឋ​តាម​តំរូ​វការ និង​សំណូមពរ​ឲ្យ​បាន​ទាន់​ពេលវេលា​និង​មាន​ប្រ​សិទ្ធ ភាព​ថែមទៀត​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម