Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​បាត់ដំបង មិន​ឲ្យ​ពលករ​ណា​ម្នាក់ ទៅ​សហគមន៍ ដោយ​​មិនទាន់​ធ្វើ​ចត្តាឡីស័ក​ឡើយ

បានផុស

នៅ

​ការ​ថ្លែង​បែបនេះ​របស់​លោក​អភិបាលខេត្ត​បាត់ដំបង ខ​ណៈពេល​ដែល​លោក​បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ នៅ​ស្រុក​ចំនួន​២ ​គឺ​ស្រុក​កំរៀង​ និង​ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង​ ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ការ​ចុះ​ពិនិត្យ​គោលដៅ​ច​ត្តា​ឡី​ស័ក​ ក៏ដូចជា​សួរ​សុខ​ទុក​ដល់​មន្ត្រីរាជការ​កំពុង​បម្រើការ​រួម​ទាំង​ពលករ​នា​ពេល​នោះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ប្រធាន​ច្រកទ្វារ​ព្រំដែន​កម្លាំង​វរ​ការពារ​ព្រំដែន​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​ជា​ច្រើន​រូប​ផង​ដែរ​។

​ក្នុងឱកាស​នោះ ​លោក​អភិបាលខេត្ត​បាន​ធ្វើ​ការណែនាំ​ដល់​កងកម្លាំង​និង​មន្ត្រី​សុខាភិបាល​ ដែល​កំពុង​អនុវត្ត​ទាំងអស់ ​ត្រូវ​បន្ត​ការអនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ ដោយ​មិនត្រូវ​លើកលែង​ឲ្យ​ពលករ​ណា​ម្នាក់​ត្រឡប់​ទៅ​គេហដ្ឋាន​ឫ​សហគមន៍​ឡើយ​ ដោយ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ​១៤​ថ្ងៃ​ និង​ត្រូវ​ធ្វើ​តេស្ត​យក​សំណាក​ឲ្យ​បាន​ត្រឹមត្រូវ ​តាម​វិធានការណ៍​របស់​ក្រសួងសុខាភិបាល​រហូត​ចប់សព្វគ្រប់​ជាមុ​នសិន​។

​ការណែនាំ​របស់​លោក​អភិបាលខេត្ត​បែបនេះ ​ក្នុង​គោលបំណង​ការពារ​អាយុជីវិត​រប​ស់​ពលករ​ម្នាក់ៗ​ក៏ដូចជា​អាយុជីវិត​ដល់​ពលរដ្ឋ​ទូទៅ​ក្នុង​សហគមន៍​ផង​ដែរ​ ខ​ណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​ថៃ​កំពុង​រីក​រាលដាល​ដល់​សហគមន៍​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ក្នុង​ប្រទេស​។​ ក្នុង​នោះ​លោក​អភិបាល​ ក៏បាន​សំណូមពរ​ដល់​ពលករ​ ដែល​មិនទាន់​ត្រឡប់​មក​ស្រុកកំណើត​វិញ​ឲ្យ​បន្ត​ធ្វើ​ការ​រក​កម្រៃ​មួយ​រយៈ​សិន ​រង់ចាំ​ស្ថានភាព​បាន​ធូរ​ស្រាល​ចាំ​ត្រឡប់មកវិញ​ក៏​មិន​ហួសពេល​ដែរ​ បើសិនជា​ពលករ​នោះ​គ្មាន​កិច្ចការ​ណាមួយ​ចាំបាច់​នោះ​ទេ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​រោងចក្រកាត់ដេរមួយទៀត នឹងបង្ហាញវត្តមាន នៅខេត្តតាកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម