Connect with us

ព័ត៌មានជាតិ

ស្រូវជិត​២ពាន់ហិកតា​នៅស្រុក២​ខេត្តកំពង់ធំ​ទទួលរងប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំនន់ទឹកភ្លៀង

បានផុស

នៅ

យោងតាមរបាយការណ៍​របស់លេខាធិការដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​ខេត្តកំពង់ធំ​បានឱ្យដឹងថា​ ជំនន់ទឹកភ្ញៀង​បានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់ដំណាំស្រូវនៅស្រុកតាំងគោក ​និងស្រុក​បារាយ​ណ៍​ខេត្តកំពង់ធំប្រមាណជិត២ពាន់ហិកតា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរបាយការណ៍បានបន្តថា ​ក្នុងនោះនៅស្រុកតាំងគោកធ្វើឲ្យប៉ះពាល់​ និងខូចខាតដំណាំស្រូវ​ចំនួន​៧ឃុំ ស្មើនឹង ៩៦៦ហិកតា ក្នុងនោះខូចខាតចំនួន ៤៩៩ ហិកតា ស្មើនឹង ៥៨៣គ្រួសារ។

​ចំណែកស្រុកបារាយណ៍ប៉ះពាល់​ការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករចំនួន ​៨៤១ហិកតា​ ក្នុង​នោះស្រូវស្រាលបង្កើនរដូវ​ ៤៨៦ហិកតា និងស្រូវធ្ងន់ ៣៥៥ហិកតា​ មានឃុំបារាយណ៍​ប៉ះពាល់​ស្រូវ​ស្រាលបង្កើនរដូវ ចំនួន៥០ហិកតា ឃុំឈូក​ខ្សាច់ ប៉ះពាល់ចំនួន ៦០ហិកតា ស្រូវស្រាលបង្កើនរដូវ ២០ហិកតា និងស្រូវធ្ងន់ ៤០ហិកតា ឃុំត្នោតជុំប៉ះពាល់ចំនួន ៧០១ហិកតា ស្រូវស្រាលបង្កើន​រដូវ​ចំនួន ៣៨៦ហិកតា និងស្រូវធ្ងន់ចំនួន ៣១៥ ហិកតា។

បើសិនជាពុំមានភ្លៀងធ្លាក់បន្តទៀតនោះទេផលប៉ះពាល់ និងខូចខាតនឹងអាចតិចតួចជាងនេះ ព្រោះ​ថាទឹកបានហូរស្រកទៅតាមប្រព័ន្ធប្រឡាយទឹកជាបណ្តើៗហើយនោះ។

លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយ​ផ្ទាល់​នៅក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

​ក្នុងឱកាសនេះ ​លោកទេសរដ្ឋមន្រ្តី គន់ គីម​ ក៏បានកោតសសើរដល់​គណៈកម្មាធិការគ្រប់​គ្រងគ្រោះ​មហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និង​ដោះស្រាយបញ្ហាបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង។

​លោកទេសរដ្ឋមន្ត្រី​ ក៏បានផ្តល់អនុសាសន៍មួយចំនួន​ដល់គណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលា​ប្រកបដោយប្រសិទ្ធភាព​សំដៅ​កាត់​បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះ​អាយុជីវិត​មនុស្ស៕

​អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម