Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ ចែករំលែកចំណេះ​ដឹង ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ​

បានផុស

នៅ

​ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព ក៏ដូចជា​ការ​ការពារ និង​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេងៗ ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដ​ល់​សុខភាព និង​អាយុជីវិត​ដ៏​មានតម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ បាន​ចែករំលែក​ប្រការ​គួរ​យល់ដឹង​សំខាន់ៗ​មួយ​ចំនួន អំពី​ការថែទាំ​សុខភាព​នា​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ និង​ស្នាក់នៅ​សាធារណរដ្ឋ​កូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជា​សេច​កី្ត​ណែនាំ​របស់​ស្ថាន​ឯកអគ្គរាជទូត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដែល​ក្នុង​សេច​កី្ត​ណែនាំ​នេះ ​មានន័យ​ទាំងស្រុង​ថា៖

​សេច​កី្ត​ណែនាំ​ស្ដីពី​ការថែទាំ​សុខភាព​នា​រដូវរងា​ ​ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព ក៏ដូចជា​ការ​ការពារ និង​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេងៗ ដែល​អាចធ្វើឲ្យ​ប៉ះពាល់​ដ​ល់​សុខភាព និង​អាយុជីវិត​ដ៏​មានតម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ស្ថាន​ឯកអគ្គរាជទូត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស ចែករំលែក​ប្រការ​គួរ​យល់ដឹង​សំខាន់ៗ​មួយ​ចំនួន​អំពី​ការថែទាំ​សុខភាព​នាពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងធ្វើការ និង​ស្នាក់នៅ​សាធារណរដ្ឋ​កូរ៉េ​ដូចខាងក្រោម​៖

១ ពេល​ធ្វើ​ដំណើរ ឬ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ​ផ្ទះ​សូម​ស្លៀក​សម្លៀកបំពាក់​ឲ្យ​បាន​ក្រាស់ និង​ប្រើ​កន្សែង​រុំ​ក ពាក់មួក ព្រមទាំង​ពាក់​ស្រោមដៃ​ផង ។​

២ សូម​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ធ្វើ​លំ​ហាត់ប្រាណ​ងាយៗ​នៅ​ក្នុង​ផ្ទះ​ឲ្យ​បាន​ទៀងទាត់។​

៣ ពេល​គេង​ត្រូវ​បើក​ម៉ាស៊ីន​សំណើម ឬ​ត្រូវ​ដាក់​ទឹក​មួយ​ផ្តិល​នៅ​ក្នុង​បន្ទប់ ឬ​បង្ហើប​បង្អួច​បន្ដិច សូម​កុំ​បើក​ម៉ាស៊ីន​កម្តៅ​ខ្លាំង​ពេក ដោយ​រក្សា​កម្តៅ​ក្នុង​បន្ទប់​ឲ្យ​នៅ​ត្រឹម​សីតុណ្ហភាព​ពី ២០​ទៅ ២៥​អង្សា ។​

៤ សូម​កុំ​បិទ​បង្អួច​បន្ទប់​ជិត​ពេក ត្រូវ​ទុកចន្លោះ​បង្អួច​ឲ្យ​មាន​ខ្យល់​អុកស៊ីហ្សែន​ចេញចូល​គ្រប់គ្រាន់ ​ក្នុង​មួយថ្ងៃ ២ ទៅ​៣​ដង អាច​បើក​ម្ដង​រយៈពេល ១០​នាទី។​

៥ សូម​បរិភោគ​អាហារ ដែល​សំបូរ​ជីវជាតិ​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​ប្រភេទ​អាហារ​ ដែល​មាន​វីតាមីន D មានដូចជា​ត្រី ស៊ុត​លឿង ថ្លើម ឈី​ស​ជាដើម ។​

៦ សូម​ពិសា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជៀសវាង​ការបាត់បង់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន ពិសា​យ៉ាងតិច ១,៥​លីត្រ​ក្នុង​មួយថ្ងៃ។ ​

៧ សូម​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ជា​មួយនឹង​សាប៊ូ ពេល​ត្រលប់​មកពី​ខាងក្រៅ ហើយ​ជៀសវាង​យកដៃ​ទៅ​ប៉ះ ភ្នែក ច្រមុះ និង​មាត់ ។​

៨ ជៀសវាង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​បារី ច្រើន​លើស​កម្រិត ។​

១០ ប្រសិនបើ​មាន​អាការៈ មិន​ស្រួលខ្លួន ឬ​មាន​បញ្ហា​សុខភាព សូម​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ជៀសវាង​បញ្ហា​កើតឡើង​ជាយថាហេតុ​។ បើ​មាន​ករណី​បន្ទាន់​សូម​ទាក់ទង​ទៅ​លេខ ១១៩​។

​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ស្ថាន​ឯកអគ្គរាជទូត​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​មេត្តា​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​លើ​ការ​ថែរក្សា​សុខភាព និង​ចូលរួម​អនុវត្ត និង​ជួយ​ផ្សព្វផ្សាយ​អំពី​ការថែទាំ​សុខភាព​ឲ្យ​បាន​ទូលំទូលាយ​ជា​មួយ​នឹង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​រាជរដ្ឋាភិបាល ដាក់​វិធានការ​ជួយរក្សា​លំនឹង​អាជីវកម្ម កុំ​ឲ្យ​ដួល​ និង​បន្ត​ជួយ​ជន​ក្រី​ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម