Connect with us

ព័ត៌មានជាតិ

ប្រជុំ​បន្ទាន់​!! ត្រៀមដឹកជញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជំងឺ​កូ​វីដ​.១៩ ​និង​ពង្រឹង​សន្តិសុខ​ព្រំដែន​ឆ្លើយតប​ព្រឹត្តិការណ៍៤​មករា ឆ្នាំ២០២១

បានផុស

នៅ

​ក្រោយ​ប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​ប​ន្ទា​ន់​រួចមក ​មន្ត្រី​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ នៅល្ងាចថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ប្រញាប់​ចុះទៅ​ព្រំដែន​ដើម្បី​ធ្វើការ​ត្រួតពិនិត្យការដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​ចំណាកស្រុក​នៅ ច្រក​អូរ​បី​ជាន់ ត្រូវអនុវត្ត​ឲ្យ​មាន​លទ្ធផល​ល្អ​រហ័ស និង​មាន​ប្រសិទ្ធភាព​ នូវ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទាក់ទិន​ការ​ដឹកជញ្ជូន​ពលករ​ខ្មែរ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​បង្ការ​ជំងឺ​កូ​វីដ​.១៩ និង​ធ្វើការ​ពង្រឹង​សន្តិសុខ​ នៅតាម​ព្រំដែន​ដើម្បី​ឆ្លើយតប​ព្រឹត្តិការណ៍៤​មករា ឆ្នាំ២០២១​ខាងមុខនេះ​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​អ៊ុំ ​រាត្រី​ ​បា​នបញ្ជាក់​ឲ្យ​ដឹង​ប​ន្តទៀតថា ​ពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃចូលមក​កម្ពុជា តាម​ច្រក​អូរ​បី​ជាន់ ស្ថិតនៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ក្រុមគ្រូ​ពេទ្យ និង​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូនទៅ​មន្ទីរពេទ្យក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ដើម្បី​ដាក់​វិធា​ការបន្ថែម​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ឲ្យ​បាន​ហ្មត់ចត់ ​តឹងរឹង​បំផុត នោះ​ត្រូវ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូនទៅ​មន្ទីរ​ពេទ្យក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ឲ្យ​បាន​ត្រឹមត្រូវ ​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។

​បើតា​ម​ក្រុមគ្រូពេទ្យ និង​មន្ត្រី​ជំនាញ​ដែល​ប្រចាំការ​នៅ​ចំណុច​ខាងលើ​បាន​ឲ្យ​ដឹងថា ក្រោយពី​ទ​ទួលបាន​បទ​បញ្ចា​ពីស​ម្តេច​តេ​ជោ​ ហ៊ុន​សែន មកមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ បាន​រឹត​បន្តឹង​បំផុត នៅពេលដែល​ពួក​កាត់​ចេញពី​ទឹកដី​ថៃ មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចេញ​ទៅ​ណា​បាត់​មួយ​នាក់​នោះ​ទេ ដោយ​ធ្វើការ​ពិនិត្យ​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ មិន​ខ្វល់​ពី​ការពិនិត្យ​ឃើញ​មានការ​សង្ស័យ​ឬ​មិនមា​ន​នោះទេ ដោយ​យក​យុទ្ធសាស្ត្រ​ចាស់ ​របស់​ស​ម្តេច​តេ​ជោ ​ហ៊ុន សែន​ កាលពី​អំឡុង​ខែ​មិនា​ កន្លងទៅ ដោយ​កាលនោះ​មិន​មាន​អ្នក​ឆ្លង​នោះ​ទេ ដើម្បី​ទប់ស្កាត់​កា​ររីក​រា​ដាល​ដល់​ក្នុង​​សហគមន៍​។

​មន្ត្រី​ជំនាញ​បា​នបញ្ជាក់​ឲ្យ​ដឹង​ប​ន្តថា ប្រជាពលរដ្ឋ​ដែល​ចេញពី​ទឹកដី​ថៃ ក្រោយ​ពិនិត្យ​រួច​ត្រូវ​បាន​បញ្ជូនទៅ​ក​ន្លែ​ក​ពិនិត្យ​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​ជាច្រើន​ទីតាំង ​ទាំង​៧​ស្រុក​ ២​ក្រុង ពិសេស​គឺ​ស្រុក ក្រុង​ជាប់​និង​ព្រំដែនខ្មែរ ថៃ​។​ លោក​បានប​ញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀតថា​ចា​ប់តាំងពី​កើតមាន​វិបត្តិ​ជំងឺ​កូ​វីត​.១៩ ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​ មាន​អ្នក​កើត​ជំងឺឆ្លង​កូ​វីដ​.១៩​នេះ​តិច​បំផុត សម្រាប់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​៕

​អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៨ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម