Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ស្ទឹងត្រែង ​ចុះ​ចែក​ផ្ទះ​១០០​ខ្នង ជូន​នគរបាល និង​គ្រួសារ​កងទ័ព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ

បានផុស

នៅ

សឹ្ទ​ង​ត្រែង ៖ លោក ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង និង លោក​បេង ហុង​សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក​លំនៅឋាន ក្រសួង​រៀប ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៅ​ព្រឹក​ថ្ងៃទី ២៤​ ខែធ្នូ ​ឆ្នាំ២០២០ នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចាប់ឆ្នោត ទទួលយក​ផ្ទះ​ដី​ឡូ​តិ៍​សប្បទាន​សង្គមកិច្ច ចំនួន ១០០ ខ្នង ស្មើនឹង ១០០ គ្រួសារ ជូន​ដល់​នគរបាល​ជាតិ និង​កងទ័ព ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅ​តាម​បណ្តាយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ចាប់ឆ្នោត​ប្រគល់​ផ្ទះ​ជូន​កម្លាំង​នគរ​បាល​ជាតិ និង​កងទ័ព​នៅតាម​ព្រំដែន នៅក្នុង​ភូមិសាស្ត្រ ឃុំស្រែសំបូរ និង​ឃុំ​ព្រែ​កមាស ក្នុងស្រុក​សៀម​ប៉ាង​និង ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង។

លោក ម៉ិ​ញ ស៊ីចាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ​លំនៅឋាន​ដែល​ចាប់ឆ្នោត ប្រគល់​ជូន​គ្រួសារ នគរ​បាល​ជាតិ និង​គ្រួសារ​កងទ័ព​នៅពេលនេះ​មាន​ចំនួន ១០ ០ ខ្នង​ផ្ទះ។

លោក​បញ្ជាក់​ថា ការ​ចាប់​ឆ្នោត​ប្រគល់​ផ្ទះ​ជូន​កងទ័ព​នេះ​មិនមែនជា​លើក​ទី ១​នោះទេ ដោយ​កន្លងមកនេះ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ធ្លាប់បាន​ធ្វើការ​ចាប់ឆ្នោត​ប្រគល់​ផ្ទះ​ជូន​គ្រួសារ​នគ​បាល​ជាតិ និង​កងទ័ព​ក្នុង​ជំហាន​ទីមួយ មាន​ចំនួន ៥០០​ខ្នង​ផ្ទះ​រួច​មក​ហើយ និង​នៅថ្ងៃនេះ ចំនួន ១០០​ខ្នង​ផ្ទះ​ទៀត ហើយ​និង​បន្ត​ចែកជូន​ជា​បន្តបន្ទាប់​។

លោក ម៉ុម សារឿន អភិបាល ខេត្ត​ស្ទឹង ត្រែង​បាន​សង្កត់ធ្ងន់ថា នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំង​ដែល​ខិតខំ​ការពារ​ជាតិ​មាតុភូមិ​។

លោកម៉ុម សារឿន​បន្ត​ថា តាមរយៈ​សកម្ម ភាព​ទាំងនេះ​បង្ហាញថា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ពី​បញ្ហា​ប្រទេសជាតិ​ជាធំ ព្រមទាំង​គិតគូរ​យកចិត្តទុកដាក់​ពី​ជីវភាព រស់នៅ និង​សុខទុក្ខ​របស់​ក្រុម​គ្រួសារ​កងទ័ព ដែល​បាននឹងកំពុង​ឈរជើង​ការពារ​សន្តិសុខ​សណ្តាប់ តាម​បណ្តោយ​ព្រំដែន​កម្ពុជា ឡាវ។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្ទះ​ដែល​បាន​ប្រគល់​ជូន​កងកម្លាំង​នគរបាល​ជាតិ​ និង ​កងទ័ព​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ឡាវ​ មួយ​គ្រួសារ​មាន​ផ្ទៃដី​លំនៅឋាន​ទំហំ ៥០ ម​x ១០០ ម និង​បាន​បែងចែក​ដី​បង្ក​បង្កើ​ន​ផល​បន្ថែមចំនួន ៣ ហិកតា​ថែមទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម