Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅក្បែរ​សាលាសង្កាត់​និរោធ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង​ដោយ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​សង់​ពី​ឈើ​លាយ​ដែក​រួម​ទាំង​រោង​ចិញ្ចឹម​មាន់​ទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​រសៀល​ថ្ងៃទី​២៤​ខែធ្នូ​នៅក្នុង​ភូមិ​តាងៅ​ សង្កាត់និរោធ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​អណ្តាតភ្លើង​ចេញពី​កន្លែង​ចិញ្ចឹម​មាន់​ក្រោយ​ផ្ទះ​រួច​ក៏​រាលដាល​មក​ឆេះ​ផ្ទះ​ធំ​។ ​ភ្លាមៗ​នោះ​ម្ចាស់ផ្ទះ​រួមទាំង​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ជះ​ទឹក​ប៉ុន្តែ​អណ្តាតភ្លើង​នៅតែ​ឆេះ​រាលដាល​កាន់​តែ​ខ្លាំង​រហូត​ដល់ក​ម្លាំ​ង​សមត្ថកិច្ច​និង​អាជ្ញាធរ​បានចេញ​ទៅ​ជួយ​អន្តរាគមន៍​រួមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​បាន​ទៅដល់​នឹង​បាញ់​ពន្លត់​ធ្វើ​ឲ្យ​រលត់ទៅវិញ​ដោយ​បំផ្លាញ​តែ​ផ្ទះមួយ​និង​រោង​ចិញ្ចឹម​មាន់​។

ក្នុង​ប្រតិបត្តិ​ការ​នេះ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ដោយបាន​ដឹកនាំ​បញ្ជា​ផ្ទាល់​។ ​ហើយ​សមត្ថកិច្ច​ក៏​កំពុងធ្វើការ​ស្រាវ​ពី​មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​។​ ហើយក៏​ជា​សំណាង​ណាស់​ដែល​ពុំមាន​អ្នកណាម្នាក់​គ្រោះថ្នាក់​ឡើយ​។

តាម​ប្រភពពី​លោក វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​អះអាងថា​ករណី​អគ្គិភ័យ​នេះ​គឺ​បង្កឡើង​ដោយ​ទុសេ​ខ្សែភ្លើង​។ ​ហើយ​ឆេះ​តែ​រោង​ដែក​មួយ​ខ្នង​ប៉ុណ្ណោះ​៕
ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម