ពល​ការិនី​កម្ពុជា​ម្នាក់​ដែល​បាន​ស្លាប់ នាពេលកន្លងមក គឺ​ដោយសារ​ជំងឺ​ក្រិន​ថ្លើម​ផ្ទាល់ខ្លួន មិនមាន​ហេតុផល​ផ្សេង​នោះ​ទេ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពល​ការិនី​កម្ពុជា​ម្នាក់​ដែល​បាន​ស្លាប់ នាពេលកន្លងមក គឺ​ដោយសារ​ជំងឺ​ក្រិន​ថ្លើម​ផ្ទាល់ខ្លួន មិនមាន​ហេតុផល​ផ្សេង​នោះ​ទេ

Published

on

ប្រទេស​កូរ៉េ​ ៖ ពល​ការិនី​កម្ពុជា​ម្នាក់​ដែល​បាន​ស្លាប់​នាពេល​កន្លងមកនេះ ហើយ​ត្រូវបាន​បណ្ដាញ​សង្គម ផ្សព្វផ្សាយ​នៅ​នៅ​សាធារណរដ្ឋ​កូរ៉េ​ថា ជាការ​ស្លាប់ បណ្តាលមកពី​ហេតុផល​ផ្សេងៗ​គ្នា ផ្ទុយ​ពី​ការពិត និង​មាន​ក្រុម​ឧទ្ទាម​ប្រឆាំង​ក្រៅច្បាប់ មួយចំនួន​តូច បាន​វាយប្រហារ​មកលើ​ស្ថានទូត​កម្ពុជា ដោយ​គ្មាន​មូលដ្ឋាន ភស្ដុតាង​ត្រឹមត្រូវ ដែលជា​ចេតនា​កេងចំណេញ​នយោបាយ​ពី​ការស្លាប់​នេះ​។

ជុំវិញ​បញ្ហា​នេះ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន​ថា ការស្លាប់​របស់​ពលកា​រិ​នី​កម្ពុជា​ម្នាក់នេះ​គឺ​ដោយសារ​ជំងឺ​ក្រិន​ថ្លើម​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​មិនមាន​ហេតុផល​អ្វី​ផ្សេង​នោះទេ​។

យោងតាម​សេចក្តីបំភ្លឺ​ព័ត៌មាន​របស់​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ឲ្យ​ដឹងថា ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​មាន​កិត្តិយស​ជម្រាបជូន សាធារណៈជន​មេត្តា​ជ្រាបថា កាលពី​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០២០ កន្លងមក ស្ថានទូត​បានទទួល​ព័ត៌មាន​ផ្លូវការ​ពី​ប៉ូលីស​កូរ៉េ អំពី​ការស្លាប់​ពល​ការិនី ផ្នែក​កសិកម្ម​ឈ្មោះ នួន សុខ​ខេង កើត​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​១៩៩០ ដែល​កាន់​លិខិតឆ្លងដែន​លេខ N002* បានទទួល​មរណភាព​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់ខ្លួន នា​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ៤ និង​៣០​នាទី​រសៀល ស្ថិតនៅ​តំបន់​ផូ​ឆន់​។

ក្នុង​ករណី​នេះ ស្ថានទូត​កម្ពុជា សង្កេតឃើញ​ការចុះផ្សាយ​ព័ត៌មាន​មួយចំនួន ក្នុង​បណ្ដាញ​សង្គម និង​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​សាធារណរដ្ឋ​កូរ៉េ អំពី​ការស្លាប់​របស់​ពល​ការិនី​ខាងលើ ដែល​បាន​លើក​ហេតុផល​ផ្សេងៗ​គ្នា​ដែល​ផ្ទុយ​ពី​ការពិត និង​មាន​ក្រុម​ឧទ្ទាម​ប្រឆាំង​ក្រៅច្បាប់ មួយចំនួន​តូច បាន​វាយប្រហារ​មកលើ​ស្ថានទូត​កម្ពុជា ដោយ​គ្មាន​មូលដ្ឋាន ភស្ដុតាង​ត្រឹមត្រូវ ដែលជា​ចេតនា​កេងចំណេញ​នយោបាយ​ពី​ការស្លាប់​នេះ​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សូមបញ្ជាក់ថា បន្ទាប់ពី​បាន​ទទួល​របាយការណ៍​ផ្លូវការ អំពី​ការធ្វើ​កោសល្យ​វិច័​យ​សាកសព ដែល​ផ្ដល់​ដោយ​ប៉ូលីស​កូរ៉េ នៅ​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០២០ គឺ​ពល​ការិនី​ឈ្មោះ នួន សុខ​ខេង ខាងលើ បាន​ស្លាប់​បណ្ដាលមកពី​មាន​ជំងឺ​ក្រិន​ថ្លើម​ផ្ទាល់ខ្លួន​ជា​បញ្ហា​ចម្បង​។ យោងទៅតាម​នីតិវិធី​រ​បស់​ប៉ូលីស ជាមួយនឹង​កិច្ច​អន្ដរាគមន៍ និង​តាមដាន​របស់​ស្ថានទូត ការធ្វើ​កោសល្យ​វិច័​យ​នេះ នឹងត្រូវ​បញ្ជូនទៅ​តុលាការ និង​រដ្ឋអាជ្ញា ធ្វើការ​ស៊ើបអង្កេត​មើល​បន្តទៀត ដើម្បីឱ្យ​កាន់​តែមាន​ភាពច្បាស់លាស់ និង​សុក្រឹត្យភាព​។

ទន្ទឹម​នេះ ស្ថានទូត​កម្ពុជា បានទទួល​ការ​សូមទោស​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក​កូរ៉េ​មួយចំនួន និង​បានកែតម្រូវ​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ពល​ការិនី​ខាងលើ​ឡើងវិញ ក្រោយពី​ពួកគេ​ទទួលបាន​ដំណឹង​ពី​ប៉ូលីស​កូរ៉េ​ដូចគ្នា​។ លើសពីនេះ ស្ថានទូត​កម្ពុជា តែងតែ​ជួយ​សម្របសម្រួល​ឯកសារ ចាត់ចែង​តាម​នីតិវិធី​ក្នុងការ​រៀបចំ​ពិធី​បូជាសព និង​សហការ​ជាមួយ​ការិយាល័យ​មេធាវី ក្រុមអ្នកច្បាប់ ក្នុងការ​ប្ដឹង​ទាមទារ​គ្រប់​ករណី​ទាំងអស់ ដើម្បី​រក​យុត្តិធម៌​ឲ្យមាន​តម្លាភាព​ជូន​ទៅដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ ក៏ដូចជា​ការពារ​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ខ្មែរ​ទាំងអស់​។ នាពេល​កន្លងមក ស្ថានទូត​កម្ពុជា និង​ស្ថានទូត​តាម​បណ្ដា​ប្រទេស​បញ្ជូន​ពលករ​ទាំង​១៥​ទៀត តែងតែ​លើក​បញ្ហា នៃ​ការ​ស្នាក់នៅ​របស់​ពលក​រ បញ្ហា​កូ​វីដ និង​បញ្ហា​ផ្សេងៗ ទៅ​ពិភាក្សា ជាមួយ​អាជ្ញាធរ​កូរ៉េ ជាពិសេស​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​ក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​បញ្ហា ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព និង​ផ្ដល់​ភាពកក់ក្ដៅ​ទៅដល់​ពលករ​ទាំងអស់​។

ជា​អកុសល ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​តែងតែ​ប្រឆាំង និង​មានបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​មួយចំនួន​តូច បាន​វាយប្រហារ​មកកាន់​មន្ត្រី​ស្ថានទូត​កម្ពុជា ដោយ​គ្មាន​មូលដ្ឋាន និង​ឆ្លៀត​កេងចំណេញ​នយោបាយ​ពី​មរណភាព​ពល​ការិនី​ខាងលើ​។ អំពើ​នេះ ស្ថានទូត​កម្ពុជា សូម​ធ្វើការ​ថ្កោលទោស និង​ចាត់ទុកជា​អំពើ អគុណ​ធម៌ និង​អមនុស្សធម៌​ចំពោះ​ប្រជាជាតិ​ខ្លួនឯង​ណាស់​។ លើសពីនេះ ពួកគេ​បាន​ចោទប្រកាន់ និង​មិន​ផ្ដល់​សច្ចៈ​ធម៌​ទៅដល់​មន្ត្រី​ស្ថានទូត​កម្ពុជា នៅ​សាធារណរដ្ឋ​កូរ៉េ អំពី​ការជួបជុំ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ការចូលរួម​នយោបាយ​ផងដែរ​។ ករណីនេះ ស្ថានទូត​កម្ពុជា សូមបញ្ជាក់ថា ក្រៅពី​ម៉ោង​រដ្ឋបាល និង​អគារ​រដ្ឋបាល មន្ត្រី​ស្ថានទូត ក៏ដូចជា​ពលរដ្ឋ​កម្ពុ​ជាទូទៅ គឺមាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ ដូច​មានចែង​ក្នុង មាត្រា​៣៥ ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​។

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​ជឿទុកចិត្ត​លើ​ស្ថានទូត​កម្ពុជា ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​កូរ៉េ ហើយ​សូមកុំ​ជឿ​លើ ការ​បំផ្លើស និង​ញុះញង់ របស់​ក្រុម​ឧទ្ទាម​មួយចំនួន​តូច ដែលមាន​និន្នាការ​ប្រឆាំង ជាហេតុ​បណ្ដាលឱ្យ​ខាតបង់​ឧត្ដម​ប្រយោជន៍​ជាតិ ប្រជាជន និង​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​កូរ៉េ​៕
ដោយ ៖ ស្រីរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ8 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ9 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ9 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ10 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services