Connect with us

ព័ត៌មានជាតិ

ត្រី​ប៉ាសេអ៊ី ដែលមាន​តម្លៃ​ថ្លៃ​ កំពុងមាន​បរិមាណ​ថយ​ចុះ​ជាងមុន

បានផុស

នៅ

ត្រីប៉ាសេអ៊ី ជាប្រភេទត្រី​កម្រ​នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវបានអ្នកនេសាទ និយាយថា មានបរិមាណថយ​ចុះជា​រៀងរាល់ឆ្នាំ ដែលធ្វើឱ្យត្រីប្រភេទនេះ មានតំលៃខ្ពស់នៅលើទីផ្សារ ហើយមានតែអ្នក​ធូរធារ​ប៉ុណ្ណោះ​ទើប​មាន​លទ្ធភាព​ទិញទៅ​បរិភោគ​។

លោក សួស ចាន់ថន ប្រជានេសាទ នៅឃុំកោះស្នែង បាននិយាយថា ត្រីប៉ាសេអ៊ី ជាប្រភេទត្រី ដែលគេ​និយមចូលចិត្ត​ជាងគេនៅខេត្តស្ទឹងត្រែង តែពេល​បច្ចុប្បន្ន​ប្រជានេសាទ​ នេសាទពុំសូវបានឡើយ ទោះដល់​រដូវហើយ ក៏នៅតែពុំសូវ​សំបូរ​ ព្រោះ​តែប្រជានេសាទមួយចំនួនប្រើ​ឧបករណ៍​នេសាទខុសច្បាប់ ធ្វើឱ្យ​បរិមាណត្រីថយចុះជារៀងរាល់ឆ្នាំ។
លោកបន្តថា​ ជារៀងរាល់ថ្ងៃលោកបានចុះនេសាទ នៅតាមដងទន្លេក្នុងមួយថ្ងៃអាចរកត្រីបានចាប់ពី ៣ គីឡូ​ទៅ៥គីឡូ ហើយថ្ងៃខ្លះស្ទើរតែរកមិនបាន ហើយបើនេសាទបានត្រីប៉ាសេអ៊ីមួយ ឬពីរនោះ ក៏មិនហ៊ាន​យកមកធ្វើម្ហូបទេ គឺយកទៅលក់នៅលើទីផ្សារ ព្រោះមានតម្លៃខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករ អ្នកស្រី ស៊ុន អូន ជាអ្នកលក់ត្រីនៅលើទីផ្សារស្ទឹងត្រែង បាននិយាយថា ឆ្នាំនេះ ត្រីប៉ាសេអ៊ី​មាន​បរិមាណថយចុះ ហើយក្នុងមួយថ្ងៃគាត់ទិញបាន ចាប់ពី២ក្បាល ដល់៥ ទៅ៦ក្បាល​ប៉ុណ្ណោះ។  

ត្រីដែលមាន​ទម្ងន់​ ៧ខាំ ទិញតម្លៃមួយគីឡូ ៨ម៉ឺនទៅ១០ ម៉ឺន លក់ចេញ១២ម៉ឺន និងចាប់ពីជាង ១គីឡូ​ទិញ​១៦ម៉ឺន លក់ចេញ២០ម៉ឺន និងចាប់ពីជាង ២គីឡូ ទិញ២៤ម៉ឺន លក់ចេញមួយគីឡូតម្លៃពី២៨ម៉ឺនរៀល​។

លោកស្រីបន្តថា ត្រីប៉ាសេអ៊ី ភាគច្រើនគេទិញយកទៅ​ផ្ញើ​បងប្អូន​នៅ​ភ្នំពេញ និងបោះទៅតាមហាងធំៗ​ហើយ​អ្នកដែលមានជីវភាព​ខ្សត់ខ្សោយ​ពុំ​មានលទ្ធភាពស្គាល់រសជាតិត្រីនេះឡើយ គឺមានតែអ្នក​មាន​ជីវភាព​ធូរធារ​ប៉ុណ្ណោះ។

ជុំវិញបរិមាណត្រីថយចុះនេះ លោក ទុំ នីរ៉ូ ខណ្ឌ​រដ្ឋបាល​ជលផល បាន​អំពាវនាវ​ដល់​ប្រជា​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន ​ឱ្យជួយការពារពូជត្រីសំខាន់ៗជាពិសេសត្រីប៉ាសេអ៊ី និងត្រីដទៃទៀត នៅទន្លេមេ    គង្គ​លើ ឲ្យនៅគង់វង្ស ដើម្បីធ្វើឲ្យធនធាន​មច្ឆជាតិ​ សំបូរ​បែប​ឡើង​វិញ សម្រាប់​បំពេញ​សេចក្ដី​ត្រូវ​ការ​ទាំងអស់​គ្នា​។        

សូមបញ្ជាក់ថា នៅទន្លេមេគង្គលើ មានពូជត្រីសំខាន់រស់នៅ ដូចជា ត្រីខ្លា-ត្រីរមាស-ត្រីអំបូង-ត្រីខ្សា-ត្រី​ស្ទក់- ត្រីត្រសក់- ត្រីប៉ាសេអ៊ី -ត្រីប៉ាវ៉ាមុខ២- ប៉ាវ៉ាមុខ១ -ត្រីក្រាយ- ត្រីក្របី -ត្រីត្រម៉ម -ត្រីត្រចៀកដំរី- ត្រី​នាគ -ត្រីបោះត្រា-ត្រីស្រោមដាវ -ត្រីក្លាំងហាយ-ត្រីបបែលយក្ស-ត្រីកេស-ត្រីព្រួល-ត្រីក្អែក-និងត្រីផ្សោត ជាដើម ។ពពួកត្រីទាំងនេះធ្លាប់ សំបូរបែបនៅខេត្តស្ទឹងត្រែង តែបច្ចុប្បន្នកំពុងប្រឈមទៅនឹងការផុតពូជ៕

អត្ថបទ ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម