Connect with us

ព័ត៌មានជាតិ

ដំណឹង​ល្អ! ការ​ប្រើ​ប្រាស់ Telegram នៅ​តែ​មិន​អស់​ថ្លៃ​សេវាចំពោះ​អ្នកប្រើប្រាស់

បានផុស

នៅ

Telegram ជា​កម្មវិធី​មួយ ដែល​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​និយម​ប្រស្រ័យ​ទាក់ទង​គ្នា និង​ផ្ញើ​ឯកសារ​សំខាន់​ជា​ច្រើន​តាម​សេវា​កម្ម​មួយនេះ។ តែ​មួយ​រយៈ​ចុងក្រោយ​នេះ Telegram បាន​ប្រកាស​ថា នឹង​យក​ថ្លៃ​សេវា​កម្ម ចំពោះ​អ្នក​ប្រើ​ប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ការ​បង្ហោះ​របស់ នាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ថា កុំ​ភ័យ​អី​ការប្រើប្រាស់​កម្មវិធី Telegram នៅតែ​មិនមាន​ការបង់ថ្លៃ​សេវាកម្ម​ដដែល សម្រាប់​អ្នកប្រើប្រាស់​ដែល​តែងតែ​គិតពី​ការការពារ ទិន្នន័យ​ឯកជន​ភាព​របស់​ពួកគេ កម្មវិធី Telegram គឺជា​កម្មវិធី​ដែល​គេ​ប្រើប្រាស់​ដោយសារតែ​កម្មវិធី​នេះ​បាន​ផ្ដល់នូវ​មុខងារ end-to-end encryption មុនគេ​។

​កម្មវិធី Telegram គឺជា​កម្មវិធី​ទំនាក់ទំនង​សង្គម​ដ៏​ពេញនិយម​មួយ​នៅក្នុង​ប្រទេស​ជាច្រើន ជាពិសេស​នៅក្នុង​ប្រទេសមួយ​ចំនួន​នៃ​អតីត​សហភាពសូវៀត​និង​ប្រទេស​អ៊ីរ៉ង់ ហើយ​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ប្រមាណ​ជិត​៥០០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ចំណែកឯ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​នោះ កម្មវិធី Telegram ក៏មាន​ការពេញនិយម​គួរសម​ដែរ ដោយសារ​កម្មវិធី​នេះ​ងាយស្រួល​នឹង​ប្រើ ហើយ​ម្យ៉ាងវិញទៀត​វា​មិនមាន​បញ្ហា​ច្រើន​ផង​នោះ​។

​ដើម្បី​រក​កម្រៃ​មក​ផ្គត់ផ្គង់​សេវាកម្ម​នេះ​ដែលមាន​អ្នកប្រើប្រាស់​កាន់តែច្រើន​នោះ កាលពីពេល​ថ្មីៗ​នេះ​លោក Pavel Durov ដែលជា​ស្ថាបនិក​របស់​កម្មវិធី Telegram បានប្រកាសថា នឹង​ចាប់ផ្ដើម​ឱ្យមាន​ការបង់ថ្លៃ​សេវាកម្ម​ក្នុង​ឆ្នាំ​២០២១ ដែល​នេះ​ធ្វើឱ្យ​អ្នកប្រើប្រាស់​មួយចំនួន​គិតថា​គេ​ត្រូវតែ​បង់ប្រាក់​ដើម្បី​ប្រើប្រាស់​កម្មវិធី​នេះ​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​តាម​ការពិត​លោកអ្នក​ភាគច្រើន​គឺអាច​នៅតែ​បន្ត​ប្រើប្រាស់​កម្មវិធី​នេះ​ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​អ្វី​ទាំងអស់​។

​លោក Pavel Durov បានបញ្ជាក់​នៅក្នុង​ការ​ប្រកាស​របស់គាត់​ថា ការបង់ថ្លៃ​សេវាកម្ម​ គឺ​សម្រាប់តែ​អ្នកប្រើប្រាស់ ​ដែល​ផ្ញើ​ឯកសារ​ធំៗ “Power users” ហើយ​ដែល​ចង់​ប្រើប្រាស់​មុខងារ​ថ្មីៗ​បន្ថែម​។ ការ​ទាញយក​និង​ការប្រើប្រាស់​កម្មវិធី ជាមួយនឹង​មុខងារ​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​នៅតែ​មិន​ចាំបាច់​បង់ថ្លៃ​សេវាកម្ម​ដដែល​។ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វិញ​នោះ វា​ក៏​មិន​មាន​ការ​ប៉ះពាល់​ដល់​អ្ន​ក​ប្រើប្រាស់​ទូទៅ​ជា​លក្ខណៈ​ឯកជន​ទេ នេះ​គឺ​សម្រាប់​តែ​ផ្សព្វផ្សាយ​នៅក្នុង​ក្រុម​របស់​អ្នកប្រើប្រាស់​ដែលមាន​អ្នកតាមដាន​ច្រើន “Massive public one-to-many channels” តែប៉ុណ្ណោះ​៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥៣ នាទី មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម