Connect with us

ព័ត៌មានជាតិ

វេជ្ជបញ្ជាអានមិនដាច់ នឹងរងការព្រមាន ហើយឈានដល់ដកអាជ្ញាប័ណ្ណតែម្ដង

បានផុស

នៅ

ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការយ៉ាងហ្មឺងម៉ាត់ រហូតឈានដល់ការដកអាជ្ញាប័ណ្ណ ប្រសិន​បើ​ម្ចាស់សេវាសុខាភិបាលឯកជន នៅតែបន្តចេញវេជ្ជបញ្ជា​សរសេរដោយដៃ ដែលអានមិនដាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងថា  រយៈកាលកន្លងមកនេះ ក្រសួងបានសង្គេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពី ការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ តែក៏មានកន្លែងព្យាបាលខ្លះ នៅតែមិនព្រមអនុវត្តតាមការណែនាំ ហើយនៅតែចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត។

ក្រសួងសុខាភិបាល បានព្រមានថា ក្នុងករណីមិនព្រមអនុវត្តតាមការណែនាំទេ ក្រសួងនឹងចាត់វិធានការ ផាកពិន័យជាប្រាក់ ឬដកយកអាជ្ញាប័នញណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលតែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម