Connect with us

ព័ត៌មានជាតិ

មេឃ​ធ្លាក់​ខ្យល់​ត្រជាក់ ទឹកត្នោតផ្អែម​ត្រូវប៉ាន់

បានផុស

នៅ

​នា​រដូវ​ត្រជាក់​ធ្លាក់​ខ្យល់​ពី​ជើង​គេ​សង្កេតឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ​ឡើងត្នោត​បាន​រូតរះ​ឡើងត្នោត​យក​ទឹក​មក​លក់​ឲ្យ​ភ្ញៀវ​សឹង​រក​ទឹកត្នោត​លក់​មិន​ចង់បាន​។​

​លោកពូ ព្រំ ធឿន ដែលជា​អ្នក​ប្រកប​អាជីព​ឡើងត្នោត ​បាន​ឲ្យ​ដឹងថា ​ខែ​ធ្លាក់​ខ្យល់​ត្រជាក់​ធ្វើ​ឲ្យ​ទឹក ត្នោត​មាន​រស់ជាតិ​ផ្អែម​ឈ្ងុយ​ហើយ​ឆ្ងាញ់​ថែមទៀត​។​ ដូច្នេះហើយ​ទើប​រដូវ​ធ្លាក់​ខ្យល់​នេះ​មាន​ម៉ូយ​ចូលទៅ​ទិញ​ទឹកត្នោត​យកមក​ពិសារ​ដល់​ក្រោម​ដើម​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោកពូ​បាន​បន្តថា ទឹកត្នោតផ្អែម​ខែ​ធ្លាក់​ខ្យល់​ គឺ​សម្បូ​អ្នក​និយម​ពិសារ​ព្រោះ​ជា​ទឹកត្នោត​ផ្តល់​មកពី​ធម្មជាតិ ​គ្មាន​ផលិត​ចេញពី​សារជាតិ​ផ្សេងៗ​នោះឡើយ​។​ ដោយសារ​មានការ​និយម​ពិសារ​បែបនេះ​ធ្វើ​ឲ្យ​អ្នក​ឡើងត្នោត​ពុំបាន​ដាក់​មេ​ឲ្យ​ជូ​សម្រាប់​លក់​នោះទេ ​ដោយសារតែ​ទឹកត្នោតផ្អែម​លក់ដាច់​ខ្លាំងពេក​។​ ទោះជា​យ៉ាងណា​ក៏​អ្នក​និយម​ពិសារ​ទឹកត្នោត​គេ​ចូលចិត្ត​ទៅ​ទិញ​ដល់​ក្រោម​ដើម​ព្រោះ​វា​សុទ្ធ​ល្អ​ជាង​ដាក់លក់​ក្នុង​តូប​ ដែល​ច្រើនតែ​លាយ​ផ្តេសផ្តាស់​នាំ​តែ​រាគរូស​។​

គួរ​បញ្ជាក់ថា​ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ​ គឺ​នៅ​សម្បូ​អ្នក​ប្រកប​អាជីព​ឡើងត្នោត​ព្រោះ​នៅ សល់​ដើមត្នោត​ច្រើន​ពី​ដើម​មកហើយ ​ដើមត្នោត​ដែល​សម្បូ​ជាងគេ​ គឺ​ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី ព្រែក​ឯង វាល​ស្បូវ​និង​ក្បាលកោះ​។​

ទាក់ទិន​ទៅ​និង​ការនិយម​ចូលចិត្ត​ពិសារ​ទឹកត្នោតផ្អែម គឺ​លោក ​ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​ច្បារ អំពៅ​ផ្ទាល់​តែម្តង​ខណៈ​ពេលដែល​លោក​ចុះទៅ​បំពេញការងារ​តាម​បណ្តា​សង្កាត់​ខាងលើ​លោក​តែង តែ​ទៅ​ទិញ​ទឹកត្នោតផ្អែម​ដល់​ក្រោម​ដើម​យកមក​ពិសារ​ព្រោះ​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​រហូតដល់​លោក​បាន​កោត​ស​សើ​និង​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​សង្គម​ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​សូម​នាំគ្នា​មក​ពិសារ​ទឹកត្នោត​ចៀសវាង​ពិសារ​ភេសជ្ជៈ​កំប៉ុង​នាំ​ប៉ះពាល់​ដល់​សុខភាព​៕​

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម