Connect with us

ព័ត៌មានជាតិ

លោកស្រី យក់ សម្បត្តិ ៖ អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ចេញពី​ថៃ​ កុំ​គេចវេះ​និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ឲ្យ​បងប្អូន​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​ ត្រូវ​អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​កុំ​មានការ​រត់គេច​ជា​បន្ត​ទៀត​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវ​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពលករ​ខ្មែរ​មួយ​ចំនួន​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ​បាន​គេចវេះ​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក​ពិសេស​ នៅ​ខេត្ត​បន្ទាយមានជ័យ​។​

​លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​ធ្នូ​នេះ​ថា​«​មានតែ​អំពាវនាវ​ដល់​សាមីខ្លួន​គាត់ ​ត្រូវតែ​ប្រយ័ត្នប្រយែង​និង​ត្រូវ​ត្រឡប់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​ត្រូវ​អនុវត្ត​នូវ​វិធាន​សុខាភិបាល​បើ​មិន​អីចឹង​ទេ​គាត់​ទៅ​រត់​ពូន​និង​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​គាត់ ​ធ្វើ​ឲ្យ​ឆ្លង​ក្នុង​សហគមន៍​ហ្នឹងឯង​។​ អីចឹង​មានតែ​ខ្លួន​គាត់​ ដែល​ត្រូវ​ភ្ញាក់​រលឹក​និង​ចូល​មក​បង្ហាញខ្លួន​ ចំពោះ​មុខ​អាជ្ញាធរ​ទៅ​ព្រោះថា​ នេះ​មិនមែន​ជា​ការ​យកទោស​យ​ក​ពៃ​អី​ទេ​។​ ដូច្នេះ​គាត់​ត្រូវ​ដឹងខ្លួន ​គាត់​មកពី​ប្រទេស​ថៃ​មែន​ថា ​គាត់​វិជ្ជមាន​ទេ​អីចឹង​បើ​ទោះ​បី​ជា​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​រួច​ហើយ ​ដោយ​លទ្ធផល​អវិជ្ជមាន​ក៏ដោយ​ ក៏​គាត់​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដែរ​»​។ ​ជាមួយគ្នានេះដែរ លោកស្រី​រដ្ឋលេខាធិការ​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មាន​វិធាន​ការតឹងតែង ​ត្រូវ​ដាក់​អ្នក​ប្រចាំការ ពេទ្យ​ប្រចាំ​ការ​មើល​ការខុសត្រូវ​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ ដើម្បី​កុំ​ឲ្យ​គាត់​រត់គេច​ឬ​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​។ លោកស្រី​បាន​បញ្ជាក់​ថា​«​ជួនកាល​ប្រជាពលរដ្ឋ​គាត់​អត់​យល់​ខ្លះ​គិត​ថា ​យក​គាត់​មក​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​គំនាប​មិនមែន​គំនាប​ទេ​ គឺ​យើង​ដើម្បី​ថែទាំ​សុខភាព​គាត់ ​ក៏ដូចជា​ថែទាំ​សុខភាព​ក្រុម​គ្រួសារ​និង​សហគមន៍​»​។​

​បើ​តាម​លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​អូរជ្រៅ​បាន​ប្រាប់​ថា​ មាន​ករណី​ពលករ​ខ្មែរ​មកពី​ថៃ​រត់គេច​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៦​នាក់​ ក្នុង​នោះ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ ក្នុង​ចំណោម​ពលករ​ចំនួន​៤៣​នាក់​ស្រី​១៩​នាក់ ​មាន​ម្នាក់​នៅ​ពេល​ដែល​ដឹក​ជញ្ជូន​ចេញពី​ច​ត្តា​ឡី​ស័ក​ច្រក​អូរ​បី​ជាន់​ដល់​ចំណុច​ផ្លូវ​កោង​ផ្សារ​អូរ​បី​ជាន់​បាន​លោត​ចុះ​ពី​រថយន្ត​គេច​ខ្លួន​បាត់​នៅ​ពេល​ដឹក​មក​មណ្ឌល​ច​ត្តា​ឡី​ស័ក​មង្គល​បូរី​។ លោក​បាន​បន្ត​ថា​ បុរស​នោះ​មានឈ្មោះ លឿន លី​សាន់ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី​។ ​ក្រៅ​ពី​នេះ​ ក៏​មាន​ព័ត៌មាន​ថា​មាន​ពលករ​ខ្មែរ​ចំនួន​៣​នាក់​ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ក្រុង​ប៉ោយប៉ែត​ បាន​ធ្វើ​តេស្ត​យក​សំណាក់​វិភាគ​ម្តង​ហើយ​ពេល​ដែល​គ្រោង​ដឹក​រថយន្ត​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​មង្គល​បូរី ពេល​ហៅ​ឈ្មោះ​បាន​បាត់​ចំនួន​៣​នាក់​តែ​ស្គាល់​ឈ្មោះ​លំនៅឋាន​និង​លេខ​ទូរសព្ទ​កំពុង​តាម​រក​ដាក់​មណ្ឌល​វិញ​ជា​ប្រជាពលរដ្ឋ​ស្រុក​មង្គល​បូរី​។

​ដោយ​ឡែក​នៅ​ស្រុក​ម៉ាឡៃ​ មាន​ប្រជាពលរដ្ឋ​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ប្រុស​ចំនួន​២​នាក់​ត្រូវបាន​ចូល​តាម​ច្រក​ចំបក់​ស្រុក​ម៉ាឡៃ​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ត្រូវ​បាន​យក​មក​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​ម៉ាឡៃ​រត់ចេញ​បាត់​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​តែ​ស្គាល់​ឈ្មោះ​និង​អាសយដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប​ ដែល​មាន​លេខ​ទូរស័ព្ទ​កំពុង​តាមរក​ ដើម្បី​យក​ដាក់​មក​ដាក់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុកកំណើត​វិញ​។

​លោក លី​សារី អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ចាប់ពី​ថ្ងៃ​ទី​២១​រហូតមកដល់​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ ​ឆ្នាំ​២០២០​ មាន​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ថៃ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​មាន​ចំនួន​១០៥៥​នាក់​ស្រី​៤៦៤​នាក់​ ដោយ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ចំនួន​៧៦២​ចំណាក​ស្រី​៣៥០​សំណាក​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​លោក ​កឹម ចំរើន ៖​ ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ទទួល​បាន​ការ​ព្យាបាល​ដូច​ជនជាតិ​ថៃ​ដែរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម