Connect with us

ព័ត៌មានជាតិ

​រថយន្ត​ធុនធំបុករះរថយន្ដពីរគ្រឿង និងម៉ូតូមួយគ្រឿងបណ្តាល​ឲ្យ​របួស​៧​នាក់​ នៅ​ស្រុក​ក្រឡាញ់​

បានផុស

នៅ

លោក​វរសេនីយ៍ឯក ជី​ បេង​ជន អធិការ​ស្រុក​ក្រឡាញ់​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៥ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយកើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំ​ណុច​ទល់មុខ​សាលារៀន​សាមគ្គី ​ភូមិ​គោក​ចាស ឃុំ​ស្រ​ណា​ល​ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ​បង្កឡើងដោយរថយន្ដធុនធំបុករះម៉ូតូ និង​រថយន្ត​ធុនស្រាល​២​គ្រឿង បណ្តាល​ឲ្យ​រង​របួស​​មនុស្យ៧​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោ​កអធិការ​ស្រុក​បាន​បន្តទៀតថា​ រថយន្ដបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍​ខៀវ​លាយ​លឿង ពាក់​ស្លាក​លេខ តា​កែវ3A.2926ដែល​ធ្វើឲ្យ​ម៉ូតូមួយគ្រឿងនិងរថយន្ដធុនស្រាលពីរគ្រឿង​រង​ការខូចខាត និង​បណ្ដាល​ឲ្យមនុស្សចំនួន៧នាក់រងរបួស។

ក្រោយពីបង្កហេតុ តៃកុងរថយន្ដបង្កបានគេចខ្លួនបាត់ រីឯអ្នករងរបួសត្រូវបានរថយន្ដ​សង្គ្រោះដឹក​យក​ទៅសង្គ្រោះនៅមន្ទីរពេទ្យ។​

​ក្រោយពីធ្វើការវាស់វែង សមត្ថកិច្ចបានយកវត្ថុតាងទាំងអស់​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទ ៖​ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម