Connect with us

ព័ត៌មានជាតិ

ម្ចាស់​កសិដ្ឋាន​មួយ​រៀបចំ​ម្ហូបអាហារ​និង​ភេសជ្ជ​:​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​

បានផុស

នៅ

​ម្ចាស់​កសិដ្ឋាន​ផ្សិត​ខេ​មា​(​ផ្សិត​ទឹកដោះគោ​)​នៅ​ថ្ងៃទី​២៥ ខែធ្នូ​ ឆ្នាំ​២០២០​នេះបានរៀបចំ​ម្ហូបអាហារ​និង​ភេសជ្ជៈជូន​ដល់​គ្រូពេទ្យ​ជួរមុខ​ និង​បុគ្គលិក​ទាំ​ង​អស់​ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ដែល​កំពុង​បំរើកា​រងារ ក្នុង​ការផ្តល់សេវា​ថែទាំ​ និង​ព្យា​ល​បាល​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មណ្ឌល​សុខភាព​ចាក់អង្រែ គឺជា​មណ្ឌល​សំខាន់​ទី​២ នៅក្នុង​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់ពី​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត ក្នុង​ការផ្តល់សេវាព្យា​ល​បាល​និង​ថែទាំ​អ្នកជំងឺ​ដែល​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​។​

​លោក ទា​សុខ​ឈួន ​ជា​ម្ចាស់​កសិដ្ឋាន​ផ្សិត​ខេ​មា ​បាន​ឲ្យ​ដឹងថា​ ការដែល​លោក​និង​ភ​រិ​យា​រៀបចំ​ម្ហូប​អាហារ​និង​ភេសជ្ជៈជូន​ដល់​គ្រូពេទ្យ​ជួរមុខ​និង​បុគ្គលិក​ទាំងអស់​នៅ​ម​ណ្ឌ​ល​សុខភាព​ចាក់អង្រែ​នេះ​ គឺ​ដើម្បី​ចូលរួម​លើកទឹកចិត្ត​ក៏ដូចជា​កម្លាំងចិត្ត​ដល់​ក្រុម​គ្រូ​ពេ​ទ្យជួរមុខ​ដែល​បាន​លះបង់​ជីវិត​ក្នុង​ការ​ជួយ​ថែទាំ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ឲ្យ​បានជា​សះស្បើយ​ ដែល​រហូត​មក​ដល់ពេលនេះ​ កម្ពុជា​នៅ​មិន​ទាន់មាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​ ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅឡើយ​ទេ​។​

ប្រធាន​ក្រុមគ្រូពេទ្យ​ជួរមុខ​វគ្គ​ទី​១៤ នៅ​ប្រចាំការ​ក្នុង​មណ្ឌល​សុខភាព​ចាក់អង្រែ​បាន​ថ្លែង​នៅ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ លោក ទា សុខ​ឈួន និង​ភរិយា ដែលជា​ម្ចាស់​កសិដ្ឋាន​ផ្សិត​ខេ​មា​

(​ផ្សិត​ទឹកដោះគោ​) ដែល​បានរៀបចំ​ម្ហូបអាហារ និង​ភេសជ្ជៈ ជូន​ដល់​គ្រូពេទ្យ​និង​បុគ្គលិក​ទាំងអស់​នាពេលនេះ​។​

​ប្រធាន​ក្រុមគ្រូពេទ្យ​ជួរមុខ​វគ្គ​ទី​១៤ បាន​កោតសរសើរ​ ចំពោះ​ទឹកចិត្ត​ធំធេង​ក្នុង​ការ​ឧបត្ថម តាមរយៈ​កិច្ចការងារ​មនុស្សធម៌​ ក៏ដូចជា​ការងារ​សង្គម​ផ្សេងៗ ដែល​ទង្វើ​នេះ​ស្របតាម​ការប្រកាស​រប​ស់ សម្តេច​តេ​ជោ​ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួមចំណែក​រួមគ្នា តិច​ឬ​ច្រើន​ ពី​គ្រប់​ភាគី​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ជា​សក្ខីភាព​នៃ​ទឹកចិត្ត​ជ្រះថ្លា​របស់​សប្បុ​រសជន​ ដោយបាន​បង្ហាញ​ពី​ស្មារតី​នៃ​ការចែករំលែក និង​កម្លាំង​សាមគ្គី​គ្នា​របស់​ប្រជាជន​ខ្មែរ​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ម៉ោង​៧​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​​នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន៣៦៣​នាក់​ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន៣៥៤​នាក់​ និង​អ្នកជំងឺ​៩​នាក់​កំ​ពុង​សម្រាក​នៅ​មន្ទីរពេទ្យ​វិញ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ៣៩ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ៤៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

Sokha Hotels

ព័ត៌មានពេញនិយម