Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកំពង់ធំ សាងសង់ កែលម្អ​ច្រាំង​ស្ទឹងសែន បន្ថែម​ដើម្បី​ត្រៀម​ពិធីបុណ្យ​អុំទូក​ថ្នាក់​ខេត្ត នៅ​តុលា ខាងមុខនេះ

បានផុស

នៅ

កំពង់ធំ​ ៖ អាជ្ញាធរ​ខេត្តកំពង់ធំ រៀបចំ​ពិធី​ក្រុង​ពាលី សាងសង់​កែលម្អរ​ច្រាំង​ស្ទឹងសែន​បន្ថែម ដើម្បី​ត្រៀម​ធ្វើ​ពិធី បុណ្យ​អ៊ុ​ទូក​ថ្នាក់​ខេត្ត នៅ​ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២, រដ្ឋបាលខេត្ត​កំពង់ធំ​ប្រារព្ធ​ពិធី​ក្រុង​ពាលី សែនព្រេន​បួងសួង​សុំ​សេចក្តីសុខ ពី​ម្ចាស់​ទឹក​ម្ចាស់​ដី លើក​គម្រោង​កែលម្អ​ច្រាំង​ស្ទឹងសែន ឲ្យ​មាន​សោ​ភ័​ណ្ឌ ភាព​កាន់តែ​ល្អប្រសើរ​។ ក្នុងឱកាស​នោះដែរ ឯកឧត្តម​លើកឡើងថា ខេត្តកំពង់ធំ​នៅ​ឆ្នាំនេះ នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក នៅ​ខែតុលា ខាងមុខនេះ​។ ការរៀបចំ​ពិធី​នេះ ដើម្បី​បង្កើន​នូវ​ភាពសប្បាយ​រីករាយ ជូន​ដល់​ប្រជាពលរដ្ឋ និង​ធ្វើការ​ជ្រើសរើស​ទូក​មាន​មាន​ល្បឿន​លឿន ត្រៀម​ចូល​ពិធីបុណ្យ​អុំថ្នាក់ជាតិ នៅមុខ​ព្រះបរមរាជវាំង ក្នុងករណី​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​អនុ​ញ្ញាត​ឲ្យ​ប្រារព្ធ​កម្មវិធី​តាម​ប្រពៃណី និង​ទំនៀមទម្លាប់​។ ពិធីបុណ្យ អុំ​ទូក​ថ្នាក់​ខេត្ត នឹងមាន​ទូក​ចូលរួម​មកពី​បណ្ដា​ក្រុង​ស្រុក​ទាំង​ប្រាំបួន​ក្នុង​ខេត្ត រួមមាន​ទូក​“​ង​” ទូក​ខ្នាត​អន្តរជាតិ និង​ទូកខ្លី (​ទូក​ប្រហុក​) ដែល​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់ធ្វើ​ការនេសាទ តាំងពី​បុរាណ​មក​។

លោក​បន្តថា ដើម្បី​ឲ្យ​ការរៀបចំ​ពិធី​នេះ មាន​សប្បាយរីករាយ និង​មាន​សុវត្ថិភាព​ដល់ ប្រជាពលរដ្ឋ ដែល​មកលេង​កំសាន្ត អាជ្ញាធរ​ខេត្តកំពង់ធំ រៀបចំ​សាងសង់​ច្រាំង​ស្ទឹងសែន​បន្ថែម ភ្ជាប់​ពី​សួន​ស្ទឹងសែន ចាប់ពី​ចំណុច​រូបសំណាក់​ចង្រិត រហូតដល់​វាទិការ​អ៊ុ​ទូក ដែលមាន​ប្រវែង​សរុប ប្រមាណ​ជិត​២០០​ម៉ែត្រ ទទឹង​៣​ម៉ែត្រ ធ្វើ​អំពី​បេតុង​កម្រាស់ ០.១៥​ម៉ែត្រ ដែល​សាងសង់​ឲ្យ​រួចរាល់​មុន​ពិធី មុន​ពិធីបុណ្យ​អុំទូក​ថ្នាក់​ខេត្ត​នៅ​ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ​។ ឯកឧត្តម​បន្ថែមថា ក្រុម​ជាង នឹង​ដើមឈើ ដែលមាន​ស្រាប់​ឲ្យ​នៅ​ដដែល សម្រាប់​ជា​កន្លែង​ប្រជាពលរដ្ឋ​ងាយស្រួល​ឈរ​មើល​កម្មវិធី​ផង និង​ជា​កន្លែង សម្រាប់​លំហែ​កំសាន្ត នៅលើ​ច្រាំង​ស្ទឹង ក្រោម​ម្លប់ឈើ​ផងដែរ៕

អត្ថបទ ​៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម