Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត ​ច្រានចោល​ការចោទប្រកាន់ថា​រូបលោកនៅពីក្រោយ​ការដោះ​ដូរដីភ្នំតាម៉ៅ​

បានផុស

នៅ

​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា​ការកងទ័ពជើងគោក ​បានថ្លែងច្រានការចោទប្រកាន់ថា រូបលោកនៅពីក្រោយ នៃការអភិវឌ្ឍដីភ្នំតាម៉ៅ។

ការច្រានចោលបែបនេះបានធ្វើឡើង បន្ទាប់ពីវិទ្យុបរទេសផ្សាយជាភាសាខ្មែរបានធ្វើបទសម្ភាសន៍ជាមួយលោក អេឡិច ​ដោយចោទប្រកាន់ថា ​លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត នៅពីក្រោយ​នៃការអភិវឌ្ឍន៍ភ្នំតាម៉ៅដោយសារ​លោក ឡេង ណាវ៉ាត់ត្រាជាក្រុមយុវជន​របស់លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត ថ្លែងលើកឡើងនៅពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីបញ្ជាការ និងសំណង់អគារចំនួន ៦៩ខ្នងនៅថ្ងៃទី ១៨ ខែសីហា ២០២២ នេះថា មានភាពខុសគ្នាដាច់ស្រឡះរវាងការរិះគន់ដើម្បីស្ថាបនា​ និងការប្រឌិតបញ្ហា​ដើម្បី​វាយប្រហារក្នុងបំណងទុច្ចរិត និងកេងចំណេញនយោបាយ។

លោកឧត្តមសេនីយ៍អះអាងថា ការចោទប្រកាន់ថា ឡេង ណាវ៉ាត្រា ជាក្រុមហ៊ុនរបស់លោកជាការលើកឡើងដោយគ្មានមូលដ្ឋាន​ដើម្បីតែកេងចំណេញ​ផលប្រយោជននយោបាយ ដែលលោកមិនអាចទទួលយកបានទេ។

លោក ហ៊ុន ម៉ាណែត «ខ្ញុំទើបស្គាល់ប្អូន ឡេង ណាវ៉ាត់ត្រា ទើបតែប៉ុន្មាន​ឆ្នាំពេល​ដែលខ្ញុំធ្វើយុវជនទេ ឡេង ណាវ៉ាត្រានេះ គេរកស៊ីមានបានយូរមកហើយ»។

លោកឧត្តមសេនីយ៍បន្តថា «កុំថាឡើយការអភិវឌ្ឍន៍រត់ការដី ១០០០ ហិកតារបស់រដ្ឋសូម្បីតែមួយការ៉េ ឬ១ ពាន់ការ៉េប៉ុន្មានក៏ដោយ ដែលពាក់ព័ន្ធរដ្ឋ គឺខ្ញុំមិនប៉ះពាល់ទេ»។

លោក ហ៊ុន ម៉ាណែត «អ្វីដេលចោទខ្ញុំថា ខ្ញុំនៅពីក្រោយនេះ ខ្ញុំគ្រាន់តែបញ្ជាក់​ អ្នកដែលធ្លាប់​រត់ការរកស៊ី​ គេមិនដែលមកជួប ហ៊ុន ម៉ាណែតទេព្រោះគេជួបហើយ គេសាកហើយ គេមិនដែល​បានទេ គេថាមួយហ្នឹងអត់ចេះរកស៊ីទេ កុំទៅនិយាយជាមួយគាត់»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម