ផ្ដន្ទាទោស​ឃាតក​២​នាក់​ដាក់ពន្ធនាគារ​១៨​ឆ្នាំ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្ដន្ទាទោស​ឃាតក​២​នាក់​ដាក់ពន្ធនាគារ​១៨​ឆ្នាំ​

Published

on

​ឃាតក​២​នាក់​ដែល​សម្លាប់​មនុស្ស​ដើម្បី​ប្លន់​យ​កទ្រព្យសម្បត្តិ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​នា​ថ្ងៃ​ទី២៥​ធ្នូ ឆ្នាំ២០២០នេះ ដាក់​ពន្ធនាគារ​កំ​ណ​ត់​ក្នុង​ម្នាក់ៗ១៨​ឆ្នាំ ពី​បទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស ដោយ​មរណៈភាព​នៃ​ជន​រង​គ្រោះ ។​

បទចោទប្រកាន់​ថ្មី​នេះ បន្ទាប់ពី​តុលាការ​បាន​ប្ដូរ​ពីបទ​ឃាតកម្ម ។​

ជនជាប់ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស ទី​១​ឈ្មោះ អឿង ភាព ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ជន​ជាតិខ្មែរ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១​ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ ទី​២ ឈ្មោះ ណោម ពៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

ចំណែក​អ្នកទទួល​ទិញ​សម្ភារៈ​ដែល​ចោរប្លន់​បាន​ឈ្មោះ ប៉ុក សុខ​នី​ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថ​យន្ត ត្រូវ​តុលាការ​ដោះលែង​បាត់​ហើយ ។​

សូម​រំលឹកថា បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​នៅ​កណ្តាលផ្លូវ ក្នុងភូមិ​ខ្វិត សង្កាត់​សាក​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​ជា​ករណី​ឃាតកម្ម​វៃ​សម្លាប់​ប្លន់​យក​ម៉ូតូ ដោយ​ហេតុ​ការណ៍​នេះ​បានកើត​ឡើង​នឹង​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦​នឹង​៣០​ព្រឹក​ ថ្ងៃទី១៦ ខែ​តុលា ឆ្នាំ ២០១៩ ។​

សមត្ថកិច្ច​បញ្ជាក់​ថាស​ព​បុរស​ខាងលើ​មានឈ្មោះ មែក ភី​ន អាយុ២៩​ឆ្នាំ មុខរបរ​ជាង​កញ្ជក់ នឹង​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​ជិន​ជូ​រី​ផ្លា​ហ្សា ខណ្ឌ​ពោធិ​សែន​ជ័យ។ នឹងមាន​ស្រុកកំណើត​នៅ​ភូមិ​សំ​ឃ្លី ឃុំ​ព្រែក​ខ្លា ស្រុក​កោះ​អណ្តាត ខេត្តតាកែវ ។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ ថា​មាន​មនុស្ស​ស្លាប់ ភ្លាមៗ​កម្លាំង​នគរបាល​ប៉ុស្តិ៍សាក​សំពៅ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការ​ខណ្ឌដង្កោ​បាន​ចុះ​មក​ពិនិត្យ​ជាក់ស្តែង​នៅ កន្លែងកើតហេតុ​ ឃើញ​ក្បែរ​សាកសព​មាន​កាំភ្លើង​ជ័រ​មួយ​ដើម មួកសុវត្ថិ​ភាព នឹង​កញ្ជក់​ម៉ូតូ ហើយ​នៅលើ​ដងខ្លួន​មាន​ស្នាមរបួស នៅ​កញ្ចឹងក នឹង​ឆ្អឹងជំនី ។​

តាម​សាច់ញាតិ​សព​បុរស​ខាងលើ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រឹ​ម​សង់សេរីឆ្នាំ២០​១៥ ចេញពីផ្ទះ​បាត់​តាំងពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដោយ​ទាក់ទង​មិនបាន​នោះទេ។ លុះ​ព្រឹក​ថ្ងៃទី​១៦ ស្រាប់តែ​សមត្ថកិច្ច​ទាក់ទង​មក​ថា​ជនរងគ្រោះ​ត្រូវបាន​គេ​វៃ​សម្លាប់​ប្លន់​យក​ម៉ូតូ​បាត់​ទៅហើយ ៕

អត្ថបទ ៖ មករា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ7 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ8 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ8 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services