Connect with us

ព័ត៌មានជាតិ

លោក ជំទាវ ម៉ែន សំអន​ជំរុញគណៈចលនាមហាជន​បន្តបញ្ជ្រៀបលើ​យុទ្ធសាស្ត្រសំខាន់ៗ​ដល់ថ្នាក់មូលដ្ឋាន​

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈ​កម្មាធិ​ការកណ្តាល គណបក្សប្រជាជនកម្ពុជាបានថ្លែងនូវទិសដៅ​បញ្ច្រៀបចំពោះគោល​បំណងនៃ​យុទ្ធសាស្ត្រ​៣យ៉ាងសំខាន់ៗដល់ថ្នាក់មូលដ្ឋាននិងការងាររបស់ខ្លួនលើការងារសាធារណមតិ និងផ្សព្វផ្សាយមហាជន ជាពិសេសក្នុងបរិបទឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ឆមាសទី១ ប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត របស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅវិមាន ៧មករា នារសៀល ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។

លោកជំទាវថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺទី ១ ធ្វើបច្ចុប្បន្នភាពស្ថានភាព​​នយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ។ ទី២ ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល។

ទី៣ បង្កើតឱកាស​ជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំងនិងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និង(៤)បង្កើត​ឱកាសបាន​រៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការ​ផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ។

​លោកជំទាវ ម៉ែន សំអនបានថ្លែងថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់​គឺ«ការចែក​រំលែកព័ត៌មាននៅក្នុងបរិបទឌីជីថល និងការផ្លាស់ប្តូរបទពិសោធន៍​លើការងារផ្សព្វផ្សាយ​មហាជន» ដែលមានរចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ជនបង្គោលទទួលបន្ទុកការងារចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងគណបក្សតែម្ដងជាទិសដៅបញ្ច្រៀប​គ្រប់ថ្នាក់មូលដ្ឋាន៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម