Connect with us

ព័ត៌មានជាតិ

ក្រសួង​សាធារណការ ចាប់​ដៃ​សាលា​តិកណូ បណ្តុះ​កូន​ខ្មែរ​ឲ្យ​ខ្លាំង​ក្លាយទៅជាវិស្វករផ្លូវ​ថ្នល់

បានផុស

នៅ

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកពីគម្រោង​សហការ​ ដើម្បី​បណ្តុះបណ្តាល​ជំនាញ​វិស្វករ​ផ្លូវ​ ស្ពាន​ដល់​កូនខ្មែរ ដើម្បី​មាន​សមត្ថកិច្ច​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ច​ប្រជុំប្រចាំសប្ដាហ៍តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង ឯកឧត្តម​ស៊ុន ចាន់ថុល លើកឡើង​ថា ក្រសួងបាន​ចុះ​អនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសហការគ្នារៀបចំកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រទាក់ទងនឹងផ្លូវថ្នល់ និងស្ពានដល់កូនខ្មែរឱ្យក្លាយទៅជាវិស្វករ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសរបស់ក្រសួង។

លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា លោក​បាន​ជំរុញឱ្យក្រុមការងារចំពោះកិច្ច ពិនិត្យលទ្ធភាពដំណើរការកម្មវិធីបណ្ដុះបណ្ដាលចាប់ពីខែមករា ឆ្នាំ២០២១ នេះតទៅ ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពកូនខ្មែរឱ្យកាន់តែខ្ពស់ត្រដែតលើឆាកអន្តរជាតិ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលគឺ មនុស្ស ផ្លូវ ភ្លើង ទឹក។

រដ្ឋាភិបាល​ បាន​កៀគរ​ទុន​ដើម្បីស្តារ​​ហេដ្ឋារចនា​សម្ព័ន្ធទូទាំងប្រទេស​។ ការស្ថាបនា​ផ្លូវ​ ៣៤ ខ្សែ​នៅ​ខេត្តព្រះសីហនុ​ដែល​ប្រើប្រាស​់​ថវិកា​ជាតិ​រយ​លានដុល្លារ និង​គម្រោង​សាងសង់ផ្លូវ៣៨ខ្សែ ដែលកំពុង​អនុវត្តនៅ​ក្រុង​សៀមរាប។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ពី​គម្រោង​ទិញ​ និង​ស្នើ​សុំ​គ្រឿងចក្រទំនើបៗពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅ​ទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ៩ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ២៩ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

Sokha Hotels

ព័ត៌មានពេញនិយម