Connect with us

ព័ត៌មានជាតិ

តើ​ក្រសួង​អប់រំ​អាចបើក​បវេសន កាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​ថ្ងៃទី​១១​មករា​បានទេ​?

បានផុស

នៅ

​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ដែល​មានកូន​គ្រប់​អាយុ​ចូលរៀន​កំពុង​ទន្ទឹងរង់ចាំ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០ ២០២១​ដើម្បី​ប​ញ្ជូន​កូនចៅ​របស់​ពួ​ក​គេ​ទៅ​សាលារៀន​។​

​ប៉ុន្តែ​អ្វីដែល​នៅតែ​ជា​បញ្ហា​នោះ​គឺ​ជំងឺ​កូ​វីដ​១៩​នៅ​មិនទាន់បាន​ផុតរលត់​ពី​កម្ពុជា​ តំបន់​និង​ពិភព​លោក​ យើង​នៅឡើយ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​គម្រោង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​បានកំណត់​យក​ថ្ងៃ​ទី​១១​ ខែមករា​ឆ្នាំ​២០២១​សម្រាប់​បើកប​វេ​សន​កាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​មិនទាន់​ប្រាកដប្រជា​នៅឡើយ ​ខណៈ​នៅ​សប្តា​ហ៍​ក្រោយ​នឹង​ឈានដល់​ចូលឆ្នាំថ្មី​២០២១​ហើយ​។​

​បើតាម​ការពិនិត្យ​ជាក់ស្តែង​ ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ប្រហែលជា​នឹងត្រូវ​ពន្យា​ពេ​ល​ជា​បន្ត​ទៀតហើយ​ដោយសារ​តែ ព្រឹត្តិ​ការណ៍​សហគមន៍​២៨​វិច្ឆិកា​ នៅ​មិនទាន់បាន​បញ្ចប់​នៅឡើយ​។​

​បើតាម​សម្តេច​តេ​ជោ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​រួចហើយ​ថា ​ព្រឹត្តិការណ៍​សហ​គមន៍​២៨​វិច្ឆិកា​ អាច​នឹង​បិទ​បញ្ចប់យ៉ាងហោចណាស់នៅ​ថ្ងៃ​ទី​២០ ខែមករា​ឆ្នាំ​២០២១​ខាងមុខ​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ បានបញ្ជាក់​ហើយ​ថា​ ក្រសួង​នឹង​ជូន​ដំណឹង​ការ​បរិច្ឆេទ​ការ​បើក​បវេសនកាល​ឆ្នាំ​ថ្មី​ នៅពេលដែល​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​បាន​បិទ​បញ្ចប់​។​ មានន័យថា​​ក្រសួង​អប់រំ​នឹង​ត្រូវ​លើក​ពេល​បើកប​វេស​នាកាល​ហើយ​ ព្រោះ​ការបើកប​វេស​ន​កាល​ឆ្នាំ​ថ្មី​តាម​ក្រសួង​កំណត់​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​១១​មករា​ឆ្នាំ​២០២១​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ធ្នូ​នេះ​ថា ​ក្រសួង​អប់រំ​នឹង​បញ្ជាក់ជូន​អំពី​កាល​បរិ​ច្ឆេ​ទ បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ នា​ពេល​ខាងមុខនេះ ខណៈ​ការសិក្សា​រៀន​ក្នុង​ថ្នាក់​ខ្លះ និងរៀន​តាម​អន​ឡាញ​ខ្លះ​។​

​លោក រស់ សុ​វាចា បាន​បន្តថា «​ក្នុងពេល​ខាងមុខនេះ ក្រសួង​អប់រំ យុវជន​និង​កីឡា នឹង​បញ្ជាក់ជូន​អំពី​កាលបរិច្ឆេទ បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ ដោយ​យកចិត្តទុកដាក់​លើ​ការ ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​»​។​

​លោក​បាន​បន្តថា សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ ក្រសួង​អប់រំ យុវជន​និង​កីឡា នឹង​បន្ត​អនុវត្ត​ការ​រៀន និង​បង្រៀន​តាម​វិធីសាស្ត្រ​ចម្រុះ គឺ​រៀន​ក្នុង​ថ្នាក់​ខ្លះ​​រៀន​តាម​អន​ឡា​ញ​ខ្លះ អម​ដោយ​ក្រដាស​កិច្ចការ​ជំនួយ​និង​សៀវភៅ​សិក្សា​គោល​ តាម​តម្រូវ​ការសិក្សា​ជាក់ស្តែង ។​

​លោក​សូម​អំពាវនាវ​ដល់​បុគ្គលិក​អប់រំ គ្រប់លំដាប់​ថ្នាក់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន លោកគ្រូ អ្នកគ្រូ​ សិស្សានុសិស្ស និង​គ្រប់ភាគី​ពាក់ព័ន្ធ សូម​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដារ​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ និង​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕

​អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម