ព័ត៌មានជាតិ
លោក ជា ចាន់តូ ណែនាំមន្ត្រីបុគ្គលិកធនាគារជាតិខិតខំអភិវឌ្ឍន៍ចំណេះដឹងបន្ថែមដើម្បីឱ្យស្ថាប័នកាន់តែមានភាពរីកចម្រើន
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិបានណែនាំឱ្យមន្ត្រីបុគ្គលិកធនាគារជាតិយកចិត្តទុកដាក់អភិវឌ្ឍចំណេះ ដឹង របស់ខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីឱ្យស្ថាប័នកាន់តែមានភាពរីកចម្រើន។
នៅក្នុងពិធីបើកវគ្គសុក្រឹតការ ជំនាន់ទី១៤ដល់ជូនមន្ត្រីបុគ្គលិកចំនួន៦០រូបមកពីបណ្ដាសាខារាជធានី ខេត្ត ក្នុងក្របខណ្ឌធនាគារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី២៥សីហា លោកជា ចាន់តូ បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការសម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិនៃកម្ពជាគឺជាផ្នែកមួយក្នុងការពង្រីកចំណេះដឹឱ្យកាន់ តែទូលំទូ លាយដល់មន្ត្រីបុគ្គលិកសម្រាប់យកទៅអនុវត្តនៅក្នុងមុខងារនិងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

លោកជា ចាន់តូ បានបន្តថា« វគ្គសុក្រឹត្យការដែលធនាគារជាតិនៃកម្ពុជាបានរៀបចំជារៀងរាល់ឆ្នាំកន្លងមកនេះក្រៅពីផ្ដល់ចំណេះដឹងជំនាញនោះក៏មានបំណងចង់ឲ្យមន្ត្រីបុគ្គលិកចេះហាត់ពុតលុតដំខ្លួនឲ្យបានសមតាមតួនាទីភារកិច្ចបំបងៗរបស់ខ្លួន ក៏ដូចធនាគារកណ្ដាលនិងភារកិច្ចផ្សេងៗដែលជាទិសដៅរួមក្នុងការឈានឆ្ពោះទៅសម្រេចតាមដៅផែនការដែលជាទិសដៅរួមដើម្បីធ្វើឲ្យធនាគារជាតិនៃកម្ពុជាមានការអភិវឌ្ឍរីកចម្រើនសមតាមបរិបទសង្គមនិងសេដ្ឋិកិច្ចជាតិស្របតាមកាលៈទេសៈ»។
លោកជាចាន់តូបានបន្ថែមថា ជាមួយនេះក៏ជាឱកាសមួយដើម្បីឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជាបានចែករំលែកបទពិសោធន៍ការងាគ្នាររវាងអង្គភាពមួយទៅអង្គភាពមួយទៀតសម្រាប់ជាផលប្រយោជន៍រួមនឹងដើម្បីភាពរីកចម្រើនរបស់ស្ថាបន័ ពិសេសក៏ជាការផ្ដល់ឱកាសសម្រាប់ឲ្យមន្ត្រីវ័យក្មេងដែលជាកម្លាំងបន្តវេនមានសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានសុជីវធ៌ម គុណធ៌ម និងមានវិន័យល្អនៅក្នុងកាបំពេញការងារប្រកបដោយភាពម្ចាស់ការ មានសាមគ្គីភាពល្អ មានភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីចំភារកិច្ច។

នៅក្នុងឱកាសនោះដែរលោក ជា ចាន់តូ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់អភិវឌ្ឍចំណេះ ដឹង របស់ខ្លួន ដោយស្វ័យសិក្សា ជាពិសេសត្រូវខិតខំត្រង់ត្រាប់ក្រេបយកចំណេះដឹងពីបទឧទ្ទេសនាមដែលមាន ក្នុងវគ្គសុក្រឹត្យការនេះ ដើម្បីពង្រីកចំណេះដឹងឱ្យកាន់ តែទូលំទូ លាយ និងសម្រាប់យកទៅអនុវត្តនៅក្នុងមុខងារនិងភារកិច្ចរបស់ខ្លួនចំទិសដៅប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក ចាត សូវីរៈ ប្រធាននាយកដ្ឋានបុគ្គលិកបានឲ្យដឹងថាវគ្គសុក្រឹតការ ជំនាន់ទី១៤នេះដំណើរការចំនួន ៦ សប្តាហ៍ ចាប់ពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ តទៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវនៃការរីកចម្រើននៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


