Connect with us

ព័ត៌មានជាតិ

តុលាការ​កំពូល​ពន្យា​ពេល​កាត់ទោស​លោក​ឡាយ វណ្ណៈ តាម​ការស្នើសុំ​

បានផុស

នៅ

​ក្រុម​ម​ប្រឹក្សា​ជំនុំ​ជំ​រះ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០២០ បានប្រកាស​លើក​ពេល​សវនាការ​សំណុំរឿង​ឃាតកម្ម​ដ៏​ល្បី​នៅឯ​ខេត្តតាកែវ ដែលមាន​ជាប់​ពាក់ព័ន្ធ​និង​អតីត​អភិបាលខេត្ត​លោក ឡាយ វណ្ណៈ និង​លោក​ឡាយ ណា​រិ​ទ្ធ ជា​ស្នងការរង​។​

លោក និល ន​ន់ អនុប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បានលើកឡើង​ក្នុង​សវនាការ​ថា​ ជន​ជាប់​ជាប់ លោក​ឡាយ វណ្ណៈ បានស្នើ​ពន្យា​ពេល​សវនាការ ដោយ​មូលហេតុ​បញ្ហា​សុខភាព មាន​ជំងឺ​ច្រើន​មុខ​នៅក្នុង​ពន្ធនាគារ ដូច្នេះ​តុលាការ​កំពូល​សម្រេច​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ក្រោយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានតែ​ជនជាប់ចោទ​ឡាយ ណា​រិ​ទ្ធ ប៉ុណ្ណោះ​ដែល​ត្រូវ​បញ្ជូនមក​តុលាការ​កំពួ​ល ។ ចំណែក​លោក​ឡាយ​វណ្ណៈ ដែល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី មិន​មក​ទេ ។​

​លោក​ឡាយ វណ្ណៈ និង​ឡាយ ណា​រិ​ទ្ធ បាន​ប្ដឹង​សារទុក្ខ​ឡើង​តុលា​ករ​កំពូល បន្ទាប់ពី​សាលាដំបូង​រាជធានី និង​សាលាឧទ្ធរណ៍ បានសម្រេច​ផ្ដន្ទាទោស ដាក់ពន្ធនាគារ​លោក​ឡា​យ វណ្ណៈ១៣​ឆ្នាំ និង​លោក ឡាយ ណា​រិ​ទ្ធ១០​ឆ្នាំ ពីបទ​ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ពាក់ព័ន្ធ​និងការ​ស្លាប់​នៃ​នារី​កំណាន់ ចែវ សុ​វ​ឌ្ឍ​នា កាលពី​ខែមេសា ឆ្នាំ​២០១៨ នៅឯ​ខេត្តតាកែវ ក្រោមរូបភាព​អត្ត​ឃាត​ដោយ​ចងក ។​

ចំណែក​ជនជាប់ចោទ​២​នាក់​ទៀត ឈ្មោះ ជឹម វុ​ធ និង ម៉ែន សម័យ ​ដែល​ជាប់ចោទ​ពីបទ​លាក់កំ​បាំង​តម្រុយ ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​អនុវត្ត​ទ័​ណ្ឌ​កម្មពន្ធនាគារ​២​ឆ្នាំ​៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម