Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ផ្ដាំផ្ញើ​ដល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺ​អេដស៍ និង​កុមារ​កំព្រា ​បង្កើន​ការ​ថែរក្សា​សុខភាព​ឲ្យ​រឹងមាំ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​ដល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺ​អេដស៍ និង​កុមារ​កំព្រា​ដោយសារ​មេរោគ​អេដស៍​ បង្កើន​ការ​ថែរក្សា​សុខភាព​ឲ្យ​រឹងមាំ ​ហើយ​មិនត្រូវ​ភ្លេចខ្លួន​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នោះ ​បើទោះបីជា​ប្រទេស​កម្ពុ​ជា​មាន​អ្នក​ឆ្លង​នៅមានកម្រិត​ក៏ដោយ ​ក៏​ត្រូវតែ​បន្ត​យកចិត្ត​ទុក​ដាក់​ ក្រោម​ការអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​បែបនេះ ​ក្នុង​ពិធី​សំណេះសំណាល​ ដោយ​នាំ​អំណោយ​មនុស្សធម៌​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ចែកជូន​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺ​អេដស៍ និង កុមារ​កំព្រា​ដោយសារ​មេរោគ​អេដស៍ ចំនួន​៤០​គ្រួសារ​ មកពី​ស្រុក​ស្វាយជ្រំ ​និង​ក្រុង​បាវិត នៅ​ថ្ងៃ​សៅរ៍ ១២​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ក៏បាន​ថ្លែង​ថា ទោះបី​ជំងឺឆ្លង​កូ​វីដ-​១៩ មានការ​រីក​រាលដាល​នៅ​លើ​ពិភព​លោក​យ៉ាងណាក៏ដោយ កាកបាទក្រហម​កម្ពុជា នៅតែ​យកចិត្តទុកដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្ដាំផ្ញើ​សាកសួរ​ទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ជានិច្ចកាល​ សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព ​និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះ​ឡើយ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា ដោយ​មិន​គិត​ភាព​លំបាក ជិត​ ឬ​ឆ្ងាយ ព្យុះភ្លៀង គឺ​ទៅដល់​ទីនោះ​ភ្លាម​ ដោយ​មិន​រួញរា​ឡើយ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​ពាំនាំ​ប្រសាសន៍​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្ដាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក និង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​បាន​ផ្ដាំផ្ញើ​ឲ្យ​យក​ចិត្តទុកដាក់​គិតគូរ​ថែទាំ​សុខភាព ទាំង ផ្លូវកាយ ផ្លូវចិត្ត​ឲ្យ​បាន​រឹងមាំ ហើយ​ទម្លាប់​រស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ កូ​វីដ​-១៩ និង​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ក្នុងទិសដៅ​បញ្ចប់​បញ្ហា​អេដស៍​ដែល​ជា​ការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​នៅ​ឆ្នាំ​២០២៥។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​បាន​ពាំនាំ​នូវ​សារ​អំពាវនាវ​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​ផ្ដាំផ្ញើ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​កម្មវិធី​នៅ​ថ្ងៃ​នេះ បន្ត​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ ដល់​សមាជិក​គ្រួសារ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត ក្នុង​សហគមន៍។

​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​ឧបត្ថម្ភ​ដល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារ​កំព្រា​ដោយសារ​អេដស៍​ចំនួន​៤០​គ្រួសារ​ ​ក្នុង​ម្នាក់​ៗទទួល​បាន អង្ករ​៣០​គ​.​ក្រ មី​១ កេស ត្រីខកំប៉ុង​១០​កំប៉ុង ទឹកស៊ីអ៊ីវ​៦​ដប ទឹកដោះគោ​ខាប់​៥​កំប៉ុង សាប៊ូ​ក្រអូប​៤​ដុំ មុង​១ ភួយ​១ សារុង​១ ក្រម៉ា​១ អាវយឺត​២ និង​ថវិកា​ថ្លៃ​ធ្វើដំណើរ​របស់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៨០,០០០ រៀល៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម