Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ​ ម៉ែន សំអន អរគុណ​ស្ថានទូត​ចិន​ដែល​ផ្តល់​កុំព្យូទ័រ និង​ម៉ាស៊ីន​ព្រី​ន​ សម្រាប់​បម្រើ​ការ​ងារ​ជូន​ពលរដ្ឋ​

បានផុស

នៅ

លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​ស្ថានទូត​ចិន​ដែល​បាន​ផ្តល់​កុំព្យូទ័រ និង​ម៉ាស៊ីន​ព្រី​ន​ដល់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​សម្រាប់​បម្រើ​ការ​ជូន​ពលរដ្ឋ​ឲ្យ​កាន់តែ​រហ័ស​ទាន់​ចិត្ត​បន្ថែម​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​និង​ទទួល​កុំព្យូទ័រ​យួរ​ដៃ កុំព្យូទ័រ​លើ​តុ និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ស្ថានទូត ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា តាមរយៈ ឯកឧត្តម ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី ជូន​ដល់​រដ្ឋបាល​ខេត្ត​ស្វាយរៀង ដែល​ពិធី​បាន​រៀបចំ​ឡើង​នៅ​សាលាខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០​។

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​អង្គភាព​ក្រោម​ឱវាទ​របស់​រដ្ឋ​បាល​ខេត្ត​ស្វាយរៀង ​ពេល​បាន​ទទួល​សម្ភារៈ​ទាំងនេះ​ហើយ ត្រូវ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ មាន​តម្លា​ភាព និង​ប្រសិទ្ធភាព និង​ត្រូវ​ពង្រឹង​សមត្ថភាព ​នៃ​ការគ្រប់គ្រង​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា។ ជាពិសេស ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​វិធានការណ៍​របស់​ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត​សង្គម ការ​លាងដៃ​នឹង​សាប៊ូ ឬ​ជែ​ល ដើម្បី​បង្ការ​នូវ​ជំងឺ​កូ​វីដ​-១៩។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចិន បើ​ទោះ​បី​ជា​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​បាន​និង​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ-​១៩ យ៉ាងណាក៏ដោយ ប្រទេស​ទាំងពីរ​ នៅតែ​រក្សា​បាន​នូវ​ចំណងមិត្តភាព និង​ការឧបត្ថម្ភ តាមរយៈ​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស និង​ការ​ផ្តល់​នូវ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ការិយាល័យ​ជាដើម និង​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​ជ្រោមជ្រែង និង​សម្របសម្រួល​គ្រប់បែប​យ៉ាង តាមរយៈ​ស្ថានទូត​ចិន ក្នុង​ការ​ផ្គត់ផ្គង់​នូវ​សម្ភារៈ​ទាំងនេះ​ដល់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម