Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ការរៀបចំ​កន្លែង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម

បានផុស

នៅ

កំពង់ចាម ​៖ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ស្ថិតនៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម សម្រាប់​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ចំណូលស្រុក ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​ទទួល​បាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បានរៀបចំ​ទីតាំង​សម្រាប់​ត្រៀម​ទទួល​បងប្អូន​ពលករ​ចំណូលស្រុក​មកពី​ប្រទេស​ថៃ និង​បណ្តាល​ប្រទេស​នានា​។

រដ្ឋបាល​ខេត្ត បាន​ត្រៀម​រៀបចំ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ របស់​រដ្ឋបាលខេត្ត មាន​ចំនួន ០២​ទីតាំង ក្នុង​ក្រុង​កំពង់ចាម ក្នុងនោះ ៖ -​នៅ​សណ្ឋាគារ​មេគង្គ មាន ៦៩​បន្ទប់​ស្មើនឹង ១៣៨​គ្រែ​ -​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម មាន​០៣​អាគារ មាន ៨៩​បន្ទប់ ស្មើនឹង ៤៤៣​គ្រែ​។

គួរ​បញ្ជាក់​ថា ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម ចំនួន ៤៧​នាក់ ហើយ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក កាន់​ប្រទេស​កម្ពុជា តាម​ច្រក​អូរ​បី​ជាន់ ម៉ាឡៃ និង​ច្រក​ដូង នៃ​ខេត្តបន្ទាយមានជ័យ​នឹងត្រូវ​ដឹកបញ្ជូន​បន្ត​តាម​រថយន្ត​របស់​កង​យោធពលខេមរភូមិន្ទ មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខេត្តកំពង់ចាម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម