Connect with us

ព័ត៌មានជាតិ

កម្ពុជា​កំពុង​ពិចារណា​ឱ្យក្រុមហ៊ុន​វិនិយោគ​កែច្នៃសំរាម​ទៅជាថាមពលអគ្គិសនី

បានផុស

នៅ

កម្ពុជា​កំពុងសិក្សាពិចារណាលទ្ធភាពឱ្យក្រុមហ៊ុនវិនិយោគបរទេសកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ខណៈក្រុមហ៊ុនវិនិយោគបរទេសជាច្រើនបានដាក់ស្នើសុំការវិនិយោគមកកម្ពុជា។

លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងឱ្យដឹងនៅថ្ងៃទី ៣០ ខែសីហានេះថា គណៈកម្មាធិការសេដ្ឋកិច្ច​ហិរញ្ញវត្ថុបាន​បង្កើតក្រុមការងារ​ទទួលបន្ទុក​ ដែលខាងក្រសួងបរិស្ថាន​ ជាពិសេស​គឺខាងគណៈកម្មាធិការគ្រប់គ្រងសំណល់រឹង​គឺដោះស្រាយ​បញ្ហា​ថ្លៃសេវា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯក្រសួងរ៉ែ និងថាមពល​គឺបង្កើត​ក្រុមការងារជាប្រធាន​ដើម្បីសិក្សាអំពី​លទ្ធភាព​នៃការបំប្លែងសំរាមទៅជាថាមពលអគ្គិសនី។ តើប្រសិទ្ធភាពណាមួយ​ជាជំរើសដែលយើងអាច​ទទួលយកបាន​សមស្របមិនត្រូវការឧបត្ថម្ភធនពីរាជរដ្ឋាភិបាលខ្ពស់។

លោក ហេង ណារ៉េតបន្តថា កន្លងមក​ក្រសួងបរិស្ថាន បានប្រកាសរកក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលរួមសិក្សាគម្រោងបំប្លែងពីសំរាមទៅជាថាមពលពេលនោះយើងទទួលបានរហូតទៅដល់ ៥១ ក្រុមហ៊ុន ដែលមានជាង ១០ ប្រទេស បានដាក់ពាក្យសុំវិនិយោគ មានអឺរ៉ុប អូស្ត្រាលី ឥណ្ឌា អាមេរិកជាដើម ដែលសុទ្ធតែជាក្រុមហ៊ុនធំៗ។

​បើតាមមន្ត្រីបរិស្ថានរូបនេះ ឥឡូវនេះ ដល់​ដំណាក់កាលជ្រើសរើសហើយ ដំណាក់កាលទី២ ជ្រើសរើស​ក្រុមហ៊ុនបានចំនួន ២១ ហើយបន្តជ្រើសរើសនៅដំណាក់កាលបន្ទាប់ទៀតទៅតាមប្រភេទនៃគម្រោង។

លោក ហេង ណារ៉េត «ឧទាហរណ៍ថា បើយើងប្រើឡដុតក្នុង១ តោន យើងត្រូវវិនិយោគអស់ ១០ ម៉ឺនដុល្លារ ចឹងក្នុង ៣ ពាន់តោនជាង ២០០ លានដុល្លារសម្រាប់​វិនិយោគទៅលើឡដុតសំរាម ហើយយើងត្រូវការទិញភ្លើងត្រឡប់មកវិញ​លើសពី១០ សេន»។

ម្យ៉ាងទៀតសំរាមដែលដឹកទៅឱ្យរោងចក្រគេតម្រូវឱ្យយើងបង់ថ្លៃដុត ២០ ដុល្លារ ក្នុង១ តោនបន្ថែមទៀត។ ​ចឹង! បូកទាំងថ្លៃដុត បូកថ្លៃទិញភ្លើងខ្ពស់ណាស់ ​ដែលបច្ចុប្បន្នយើងប្រមូលថ្លៃសេវាពីប្រជាជនពីអ្នកប្រើប្រាស់ហើយយើងជួលឱ្យក្រុមហ៊ុនចំនួន ៣ ដែលក្រសួងទើបធ្វើការកំណែទម្រង់ ដោយបង់ជាមធ្យមត្រឹមតែ ១២ ដុល្លារ។

លោក ហេង ណារ៉េតសង្កត់ធ្ងន់ថា ការប្រមូលដឹកជញ្ជូនទាំងសំអាតផ្លូវតម្លៃតែ ១២ ដុល្លារទេ តែបើយើងហ៊ានធ្វើល្អត្រូវបង់ថ្លៃដឹក ២០ ដុល្លារ ហើយទិញភ្លើងត្រឡប់មកវិញលើសពីតម្លៃភ្លើងដែលបង្កើតឡើងដោយវារីអគ្គិសនី នេះជា​បញ្ហាដែលយើងមិនទាន់ដល់ទេ។

ទោះជាយ៉ាងណា លោក ហេង ណារ៉េត បញ្ជាក់ថា អាចមានជម្រើសផ្សេងទៀត ព្រោះវាស្ថិតនៅក្នុងគម្រោងបំប្លែងពីសំរាមពីថាមពល បើយើងសិក្សាទៅមានតម្លៃទាប នោះយើងនឹងជ្រើសរើស ប៉ុន្តែជម្រើសដុតពីឥឡូវរហូតដល់ឆ្នាំ ២០២៥ មិនមែនជាជម្រើសអាទិភាព៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម