Connect with us

ព័ត៌មានជាតិ

ក្រសួង​អំពាវនាវដល់គ្រួសារ​ងាយរងគ្រោះ​ដោយ​ជម្ងឺកូវីដ មក​ផ្ទៀងផ្ទាត់​ឈ្មោះ​ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភបន្ត៣ខែ​ទៀតពីរាជរដ្ឋាភិបាល

បានផុស

នៅ

ក្រោយទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរការ​អនុវត្តកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេសដែល​ទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ លើកទី៣ ជុំទី៣នៅថ្ងៃទី២៤ មករាឆ្នាំ២០២១នេះ​តាម​រយះ​ក្រសួងសង្គមកិច្ចអតីត​យុទ្ធជន និង​យុវនីតិសម្បទា នោះ​រួចមក​នាយកដ្ឋានសុខមាលភាព​សង្គមបានធ្វើការអំពាវនាវ​បន្ថែម​ទៀតដល់បងប្អូនក្រីក្រនិង​ងាយរងគ្រោះទូទាំង​ប្រទេសមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបានមុនខែមករា ខាងមុខនេះដើម្បីបន្តទទួលសាច់ប្រាកឧបត្តម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលសង្គម បានបញ្ចាក់ថា ដើម្បីបង្កើនភាពងាយស្រួលដល់គ្រួសារក្រីក្រនិងងាយរងគ្រោះនោះ លោកបន្តចុះពិនិត្យការអនុវត្តកម្មវិធីនិងការបើកសាច់ប្រាក់ជុំទី៣ លើកទី៣ នៅសង្កាត់ និងតាមភ្នាក់ងារវីង នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាព និងស្វែងយល់ពីការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រលើកទី៣ ជុំទី៣ ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ពិសេសលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

យោងតាមរបាយការណ៍របស់នាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់ថា ចាប់ពីការជូនដំណឹងរបស់ក្រសួងសង្គមកិច្ចកាលពីថ្មីៗនេះបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ អញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបឋមពីរាជរដ្ឋាភិបាលក្នុងសកម្មភាពជុំទី៣_លើកទី៣គិតចាប់តាំងពីថ្ងៃទី២៥_ធ្នូ_២០២០នេះតទៅហើយបន្តទទទួលសាច់ប្រាក់៣ខែទៀតពីរាជរដ្ឋាភិបាលចាប់ពីថ្ងៃទី២៥មករារហូតដល់២៤មេសាឆ្នាំ២០២១។ ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណឲ្យសោះ៕

អត្ថបទ៖វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម