Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី ជាមួយនឹង​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​ឡាវ នៅ​រដ្ឋធានី​វៀងចន្ទន៍​

បានផុស

នៅ

​នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ខាំ​លៀង ឧ​ថា​កៃ​សន អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​ឡាវ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល នៅ​រដ្ឋធានី​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ស្រប​ពេលដែល​ឆ្នាំនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ការបង្កើត​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​នូវ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ទាំងពីរ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ដូចដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុងជំនួប​ទ្វេភាគី​ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី “​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​” នៅ​ប្រទេស​ជប៉ុន កាលពី​ខែមេសា ឆ្នាំ​២០២២ កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងជំនួប​នេះ ឯកឧត្តម ប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​ឡាវ បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ មកកាន់​ប្រទេស​ឡាវ របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​នេះ គឺជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង​មួយ​ដ៏​សំខាន់​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា វឌ្ឍនភាព​នេះ ក៏​នឹងចូលរួម​ចំណែក​ដល់​ការលើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ ដែលមាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​យូរអង្វែង​ជាមួយគ្នា​។​

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​រំឭក​អំពី​ចំណងមិត្តភាព​ជា​ប្រពៃណី កម្ពុជា​-​ឡាវ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​តាំងពីដើម​រៀងមក ជាពិសេស​ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៥៦ ហើយ​នៅក្នុង​ឆ្នាំ​២០១៩ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ឡាវ ត្រូវបាន​លើកកម្ពស់​ទៅជា “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​” ជាពិសេស ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​រួចមកហើយ ក្នុង​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង​នេះ​ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់​ឡើង​បន្ថែមទៀត​។ ឯកឧត្តម ក៏បាន​សម្តែង​នូវ​ការពេញចិត្ត និង​ថ្លែងអំណរគុណ​ចំពោះ​ស្មារតី​នៃ​ការជួយ​យកអាសារ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ កម្ពុជា​-​ឡាវ ក្នុងនាម​ជា​អ្នកជិតខាង​ភូមិ​ផង​របង​ជាមួយគ្នា​ដ៏​ល្អ ជាពិសេស​នៅក្នុង​កាលៈទេសៈ​លំបាក​។​

​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​កងទ័ពជើងគោក ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​កន្លងមក ទោះបីជា​មានការ​រអាក់រអួល​ខ្លះ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ថែ​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​បានល្អ​ប្រសើរ​នៅតាម​តំបន់​ព្រំដែន ជាពិសេស​ការរួម​គ្នាទ​ប់​ស្កាត់ និង​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​។ កត្តា​នេះ ជាការ​បង្កលក្ខណៈ​ឱ្យ​ប្រជាជន​ទាំងសងខាង ទទួលបាន​នូវ​ផលប្រយោជន៍​តាមរយៈ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ប្រកប​របរ​រក​ទទួលទាន​ជាមួយគ្នា​ទៅវិញទៅមក សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឱ្យបាន​កាន់តែ​រីកចម្រើន​។​

​ចំពោះ​ទិសដៅ​ទៅមុខ ភាគី​ទាំងពីរ​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​កងទ័ពជើងគោក ឱ្យ​កាន់តែ​ស្អិតរ​មួ​ត និង​រឹងមាំ​បន្ថែមទៀត ជាពិសេស​លើ​សកម្មភាព​ផ្លាស់ប្តូរ​ទៅវិញទៅមក​ក្នុង​ផ្នែក​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​។​

​ក្រៅពីនេះ កិច្ចពិភាក្សា​ក៏បាន​ផ្តោត​ផងដែរ​លើ​ស្ថានភាព​វិវត្តន៍​ថ្មីៗ​នៃ​បញ្ហា​ប្រឈម​សាកល និង​តំបន់​មួយចំនួន ដោយបាន​កត់សម្គាល់​អំពី​សារៈសំខាន់​នៃ​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ព្រមជាមួយ​នឹង​សុ​ឆន្ទៈ​នៃ​ការពង្រឹង​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ដែល​កើតមាន និង​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ២០ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៤៧ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៥០ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម