Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ឡាវ នៅ​រដ្ឋធានី​វៀងចន្ទន៍​

បានផុស

នៅ

​នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់​សាម៉ន ចាន់​យ៉ា​ឡា​ត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​វៀងចន្ទន៍ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងជំនួប​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ឡាវ អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយនឹង ឯកឧត្តម ប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​ឡាវ ជាមួយនឹង​ក្តី​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​ឡាវ​នៅ​លើក​នេះ នឹង​ក្លាយជា​ស្ពាន​នៃ​ការភ្ជាប់​ទំនាក់ទំនង និង​ជា​ជំហាន​ថ្មី​មួយទៀត​ក្នុង​ការជំរុញ​សន្ទុះ និង​កំណត់​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​កងទ័ព​ប្រជាជន​ឡាវ ស្របតាម​ទិសដៅ​របស់​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​។

ជាការ​ឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ឡាវ បាន​ថ្លែង​នូវ​ការកោតសរសើរ​ពេញចិត្ត​ចំពោះ​ជោគជ័យ​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ និង​បានបញ្ជាក់​អំពី​ការ​គាំទ្រ​កងទ័ព​ទាំងពីរ ឱ្យ​បន្ត​កិច្ចសហការ​ជំរុញ​ការ​រឹតចំណង​មិត្តភាព​តាមរយៈ​ការបង្កើន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ទៅវិញទៅមក និង​ពង្រឹង​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​កសាង​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព អភិវឌ្ឍន៍ និង​វិបុលភាព​រួម​។

ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឡាវ ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​ឆាប់រហ័ស និង​គួរឱ្យកត់សម្គាល់​របស់​ប្រទេស​កម្ពុជា នៅក្រោម​ការដឹកនាំ​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​តែង​បាន​ជួយ​ដល់​ប្រទេស និង​ប្រជាជន​ឡាវ ក្នុងអំឡុងពេល​វិបត្តិ​គ្រោះអាសន្ន​នានា ជាពិសេស​ការ​ផ្តល់ជំនួយ​ជា​ថវិកា និង​សម្ភារ​បរិក្ខារ​ពេទ្យ រួមទាំង​វ៉ាក់សាំង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត កូ​វីដ​-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម