Connect with us

ព័ត៌មានជាតិ

ខួប​ទី​៨​ឆ្នាំ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​អំណរគុណ​ចំពោះ​សប្បុ រសជន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​

បានផុស

នៅ

លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) បាន​ថ្លែងថា ក្នុងឱកាស​ខួប​ទី​៨​ឆ្នាំ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) លោក​សូម​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​របស់​សមាជិក​សមាជិកា​ទាំងអស់ នៃ​សមាគម​ដែល​បានធ្វើ​ឲ្យ​សមាគម​អាច​សម្រេច​ភារកិច្ច​ដ៏​ត្រចះត្រចង់​ជាច្រើន​នៅក្នុង​បុព្វ ហេតុ​មនុស្សធម៌​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក ហ៊ុន ម៉ា​ណែ​ត ជោគជ័យ​របស់​សមាគម​ក្នុង​៨​ឆ្នាំនេះ ​មិនអាច​សម្រេចបាន​ បើ​គ្មាន​ការ ចូលរួម​គាំទ្រ​យ៉ាងសកម្ម​របស់​សមាជិក​សមាជិកា​សមាគម​ទាំងអស់​ទេ​។ លោក​បាន​អរគុណ​ចំពោះ​បណ្ដា​ស្ថាប័ន អង្គការ សមាគម​ជា​ដៃគូ​ទាំងអស់​របស់ TYDA ចំពោះ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​សមាគម​យើង ដែល​ជួយ​បង្កលក្ខណៈ​ឱ្យ​សកម្មភាព​មនុស្សធម៌រ​បស់​សមាគម​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រសិទ្ធភាព​។​

ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែត បាន​អរគុណ​ផងដែរ ចំពោះ​បណ្ដា​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ ឧបត្ថម្ភ​គាំទ្រ​ដល់​សមាគម ដែល​បង្កលក្ខណៈ​ឱ្យ​សមាគម​យើង​មានលទ្ធភាព​បំពេញបេស​កកម្ម​មនុស្ស​ធម៌​របស់ខ្លួន​បាន​ទូលំទូលាយ​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម