Connect with us

ព័ត៌មានជាតិ

ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្លឹប​កំសាន្ត ម៉ា​ស្ទ័​រ​កុង​ទី​ន័​រ ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ឃើញ១១​នាក់

បានផុស

នៅ

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បា​មន និងអាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្លឹប​កំសាន្តយីហោ ម៉ា​ស្ទ័​រ​កុង​ទី​ន័​រ ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ឃើញ​ចំនួន១១​នាក់ ( ស្រី ៥​នាក់ ) ។​

ផែន​ការងារ​ប្រឆាំង​គ្រឿងញៀនខេត្តកំពង់ស្ពឺ ប្រាប់​អោយដឹងថា កាលពី​វេលា​ម៉ោង២២និង​៤៥​នាទី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យ​ប្រ ឆាំង​ការជួញដូរ​មនុស្សនិងការពារ​អនីតិជន កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បា​មន និង អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្លឹប​កំសាន្តយីហោ ម៉ា​ស្ទ័​រ​កុង​ទី​ន័​រ ដែលមាន​ម្ចាស់​ឈ្មោះ ហាន លៀង​ហេង ភេទប្រុស អាយុ៤០​ឆ្នាំ នៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បា​មន ដែល​លួច​បើក​អាជីវ កម្ម រាំ​កំសាន្ត ផ្ទុយ​និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ។

ការប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចម្រុះ ពិនិត្យឃើញ​មាន​មនុស្ស​ចូល​រាំ​កំសាន្តចំនួន៤២​នាក់ ( ស្រី ១៦​នាក់ ) ក្នុងនោះកម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​ឃើញចំនួន១១​នាក់ ( ស្រី ៥​នាក់ ) ។ អ្នក​ដែលមាន​សារធាតុ​ញៀន​ខាងលើ សមត្ថកិច្ច​បានធ្វើការ​អប់រំ​ណែនាំ​កិច្ច​សន្យា និង​បានប្រគល់​ឲ្យ​ឪពុកម្ដាយ ឬ អាណាព្យាបាល បញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ​អ្នកញៀន​គ្រឿងញៀន ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម