Connect with us

ព័ត៌មានជាតិ

ជាង​ជួសជុល​រថយន្ត​ម្នាក់​ ឆក់ស្លាប់​ភ្លាម​ៗ​​ ពេលកំពុង​ជួសជុល​រថយន្ត​ឆ្លង​ចរន្ត​ភ្លើង​សាក​អាគុយ​

បានផុស

នៅ

​ជាង​ជួសជុល​រថយន្ត​ម្នាក់​ស្លាប់​ភ្លាម​ៗ ពេល​ដែល​កំពុង​ជួសជុល​រថយន្ត​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ត្រី​ ឈឹម វុទ្ធី នាយប៉ុស្តិ៍​រដ្ឋបាល សង្កាត់​អូរ​អំបិល បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ជាជាង​ជួសជុល​រថយន្ត ឈ្មោះ ឃុ​ត ចាន់​បូរ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​អំបិល បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ឈ្មោះ ខៀវ គី​ណា​ល់ បាន​ហៅ​ជាង​ជួសជុល​រថយន្ត​មួយ​នាក់​ទៅផ្ទះ​ស្រប ពេលនោះ​អាគុយ​រថយន្ត​កំពុង​ត​ខ្សែភ្លើង​ចូល​អាំង​វិ​ជ​ទ័​រ​ ដើម្បី​សាក​អាគុយ​នៅ​លើ​រថយន្ត​ចំនួន​២​គ្រឿង ​ជាង​ជួសជុល​និង​ម្ចាស់​រថយន្ត បាន​ចូល​ទៅ​ក្រោម​រថយន្ត​ទាំង​២​នាក់ ដើម្បី​ចាប់​ដាក់​គ្រឿងបន្លាស់​រថយន្ត នៅ​ពេល​កំពុង​ចាប់​គ្រឿងបន្លាស់​ចូល​នោះ ស្រាប់តែ​ចរន្ត​បណ្តាល​ឲ្យ​ឆ្លង​ឆក់​ជនរងគ្រោះ​ឈ្មោះ​ ឃុ​ត ចាន់​រ៉ា ម្ចាស់​រថយន្ត​បាន​ព្យាយាម​ដឹក​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ជា​អកុសល​ជន​រងគ្រោះ​ បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។​

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​បន្ថែម​ថា ​នៅ​កន្លែង​កើត​ហេតុ ពិនិត្យ​ឃើញ​មាន​ខ្សែភ្លើង​ត​ភ្ជាប់​អាំង​វិចទ័រ​ទៅ​សាក​អាគុយ ចំនួន​២​គ្រឿង​ជាប់​នឹង​រថយន្ត​។​ តាម​ការ​ត្រួតពិនិត្យ​លើ​ដងខ្លួន​ជនរងគ្រោះ​ ពុំ​មាន​ស្លាកស្នាម​អ្វី​ទាក់ទង​នឹង​ករណី​ឃាតកម្ម​នោះ​ទេ ការ​ស្លាប់​នេះ ​សង្ស័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ត​សាក​អាគុយ​ទៅ​តួ​រថយន្ត។​ សព​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​រួច​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ខឹង​កូន​បង្កើត​ថា ​ខ្លួន​មិន​មែន​ជា​ឪពុក ចាំ​រំលោភបាន​២​ដង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម