Connect with us

ព័ត៌មានជាតិ

ម្ដាយគ្រប់រូបគួរប្រុងប្រយ័ត្ន !​​រវល់លេង​ទូរស័ព្ទ​ភ្លេចមើលកូន លង់ទឹកធុងក្នុងបន្ទប់ទឹកស្លាប់បាត់

បានផុស

នៅ

​ក្មេងស្រី​តូចទើបតែ​អាយុ១ឆ្នាំម្នាក់ ​បាន​ស្លាប់​បាត់បង់ជីវិត ក្រោយ​ដាំ​ក្បាល​ចូលក្នុង​ធុង​ដាក់ទឹក​ ក្នុងបន្ទប់​ទឹក ខណៈដែល​ស្ត្រី​ជា​ម្ដាយ​រវល់​លេងទូរស័ព្ទ​ភ្លេចខ្លួន ។​

ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់ជួល ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​មានឈ្មោះ​ វ៉ៅ ស្រី​នី​ត អាយុ​១​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ ​ណុប គ​ន្ធា ស្នាក់​នៅក្នុង​បន្ទប់​ជួល​កើតហេតុ​ខាងលើ​។

​តាមការបញ្ជាក់ពីស្ត្រី​ជា​ម្ដាយ​ក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនកំពុងចុច​ទូរ​ស័ព្ទ​លេង​នៅមុខបន្ទប់ ​ដោយកូនស្រីរបស់គាត់និង​ក្មេងៗ​ដទៃទៀត ​លេងក្នុង​បន្ទប់ ហើយ​ក្រោយ​មក​ក្មេងៗ​ដែល​លេង​ជាមួយនោះ​ បាន​នាំគ្នា​ទៅផ្ទះ​វិញ​អស់​ ដោយនៅតែ​កូនរបស់គាត់​លេង​តែ​ម្នាក់​ឯង។​

ប្រភព​ដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​ខណៈពេលដែល​ក្មេងៗ​លេង​ជាមួយ​កូន​ទៅផ្ទះ​អស់ ខ្លួនជា​ម្ដាយ​ភ្លេចខ្លួន​ពុំបាន​ចាប់អារម្មណ៍​មើល​កូន​ឡើយ ដោយបាន​លេង​ទូរស័ព្ទ​បន្តទៀត ។​ លុះ​ក្រោយមក​ទើប​នឹកឃើញ​កូន ពេលទៅរកមើល​ ឃើញកូន​​ដាំ​ក្បាល​ចុះក្រោម​ចូលក្នុងធុងទឹក ដែលនៅក្នុងបន្ទប់ទឹក​ ដែល​មាន​ជម្រៅ​ត្រឹមតែ​ប្រមាណ​២​ទៅ​៣​តឹក​ប៉ុណ​ណោះ ។​

ក្រោយពីឃើញបែបនេះ ម្ដាយ​ក៏បាន​នាំកូនទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះប៉ុន្តែ​ពេលទៅដល់​គ្រូពេទ្យ​បាន​ប្រាប់ថា កូន​ស្លាប់​ហើយ ​ទើប​ដឹក​កូន​ត្រឡប់ទៅផ្ទះ​វិញ​និង​រាយការណ៍​ជូន​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះទៅ​ពិនិត្យមើល​តែម្ដង​៕

អត្ថបទ ៖​ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៩ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៤ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៧ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៨ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម