Connect with us

ព័ត៌មានជាតិ

តុលាការខេត្តកណ្ដាល​កោះហៅលោក សាំង សារ៉ុម ឱ្យចូលបំភ្លឺជុំវិញបណ្ដឹង​ញុះញង់ឱ្យមានការរើសអើង និងប្រមាថអ្នករាជការសាធារណៈ

បានផុស

នៅ

សាលាដំបូងខេត្តកណ្ដាល​នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញដីការថ្មីមួយទៀត​ដែលជាដីកាលើកទី៣ហើយ​បង្គាប់ឱ្យលោក សាំង សារ៉ុម ចូលខ្លួនបំភ្លឺនៅអយ្យការ​អមសាលាដំបូងខេត្តកណ្ដាលឱ្យបានមុនថ្ងៃទី ២៣ ខែកញ្ញា ជុំវិញបណ្ដឹងព្រហ្មទណ្ឌ​ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការរើសអើង និងញុះញង់ឱ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន ព្រមទាំងប្រមាថចំពោះអ្នករាជការសាធារណៈ ខណៈលោក សាំង សារ៉ុម ខកខានមិនបានចូលខ្លួនបំភ្លឺ ២ លើកមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំង សារ៉ុមនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ បានធ្វើការផ្សព្វផ្សាយតាមរយៈសារព័ត៌មាន CRN News Live24h ដោយបានចោទប្រកាន់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាលថា បានរំលោភយកដីកម្មសិទ្ធរបស់គាត់ស្ថិតនៅភូមិព្រែកហូរខាងកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប៉ុន្តែបញ្ហានេះ​មន្ទីរសារធារណការខេត្តកណ្ដាលបានច្រានចោលការផ្សព្វផ្សាយបែបនេះ ហើយបញ្ជាក់ថា ដីប៉ះពាល់ដែលលោក សាំង សារ៉ុមចាត់ទុកថា ជាដីកម្មសិទ្ធិរបស់ខ្លួននោះ គឺជាដីសារធារណរបស់រដ្ឋស្ថិតនៅក្នុងប្រឡាយ ៦៥ ដោយលោក សាំង សារ៉ុម បានកាន់កាប់ខុសច្បាប់ពុំមានអាជ្ញាធរមូលដ្ឋានដឹងឮទទួលស្គាល់ឡើយ។

រដ្ឋបាលសង្កាត់ព្រែកហូរបានចុះហាមឃាត់លោក សាំង សារ៉ុម ជាច្រើនលើកមិនឱ្យចាក់ដី និងធ្វើរបងនៅលើដីនេះ។ នៅពេលមានការសាងសង់ស្ពានព្រែកដើមលាបបានសម្របសម្រួលជាមួយគណៈកម្មការដោះស្រាយផលប៉ះពាល់អន្តរក្រសួងដោយបានដោះស្រាយថវិកាជូនលោក សាំង សារ៉ុម ដើម្បីឱ្យគាត់ចាកចេញពីដីរបស់រដ្ឋចៀសវាងផលប៉ះពាល់នៅពេលក្រោយ ព្រោះទីតាំងនេះបម្រុងទុកអភិវឌ្ឍន៍ធ្វើជាស្ថានីយបូមទឹក។

លោក សាំង សារ៉ុម បានផ្ដិតមេដាយព្រមទទួលយកសំណងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ និងទទួលខុសត្រូវតាមច្បាប់កំណត់ហើយក៏មិនទាមទារដីដែលរដ្ឋឧបត្ថម្ភក្នុងគម្រោងនេះដែរ។

គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកដើមលាប គឺជាផែនការដែលបានគ្រោងទុកជាយូរមកហើយ ដើម្បីដោះស្រាយការជន់លិចផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅនៅរដូវស្សា និងទឹកជំនន់ស្ទឹងព្រែកត្នោតដូចកាលពីឆ្នាំ ២០១៩-២០២០ និងឆ្នាំ ២០២១ កន្លងទៅ មានប្រជាពលរដ្ឋរងគ្រោះចំនួន ៥០០ គ្រួសារ ទៅ ៧០០ គ្រួសាររៀងរាល់ឆ្នាំ នៅក្នុងភូមិសាស្ត្រភូមិព្រែកហូរ ត្រូវបានទឹកជន់លិចលំនៅឋាន និងខូចខាតដំណាំជាច្រើន។

សូមជំរាបថា តុលាការខេត្តកណ្ដាលបាន​កោះហៅលោក សាំង សារ៉ុម អាយុ ៥៦ ឆ្នាំ ចំនួន ២ លើករួចមកហើយ ដើម្បីឱ្យរូបលោកចូលបំភ្លឺ​ពាក់ព័ន្ធនឹងការចោទប្រកាន់​អ្នករាជការសាធារណថា ​យកដីរបស់ខ្លួន ប៉ុន្តែលោកមិនបានចូលមកបំភ្លឺតាមដីការតុលាការនោះទេ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម