Connect with us

ព័ត៌មានជាតិ

ថៃ​ផ្តល់​អាហារូបករណ៍​៥៥​កន្លែង​​​ដល់​ប្រទេស៣ សម្រាប់​ថ្នាក់បណ្ឌិត​ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​

បានផុស

នៅ

​​ក្រសួងឧត្តមសិក្សា​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ និង​នាវា​នុ​វត្ត​ន៍​នៃ​ប្រទេស​ថៃ ​សហការ​ជាមួយ​សាកលវិទ្យា​ល័យ​ចំនួន​៧​នៃ​ថៃ​ នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន​៥៥​កន្លែង​ ដល់​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ និង​សា​ធារណជន​ទូទៅ​ពី​ប្រទេស​កម្ពុជា​ ឡាវ​ មី​យ៉ាន់​ម៉ា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដើម្បី​ទៅ​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត ​និ​ង​ថ្នាក់បណ្ឌិត​និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ តាម​កម្មវិធី​អន្តរជាតិ​នៅ​ប្រ​ទេស​ថៃ​ឆ្នាំ​សិក្សា​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៨​ធ្នូ​នេះ​ថា ​អាហារូបករណ៍​នេះ​ ភាគី​មិត្ត​ជា​អ្នកផ្ដល់​ប្រាក់​អាហារូបករណ៍​សម្ភារៈ​សិក្សា​ ស្នាក់នៅ​ ថ្លៃ​ធានារ៉ាប់រង​គ្រោះថ្នាក់​សេវា​សុខភាព​និង​សំបុត្រ​យន្តហោះ​ទៅមក​កម្ពុជា​ថៃ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​បេក្ខជន​ដែល​ដាក់ពាក្យ​អា​ហារូបករណ៍​នេះ​ ត្រូវមាន​សញ្ជាតិ​ខ្មែរ​មាន​សញ្ញា​បត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​សម្រាប់​សិក្សា​ថ្នាក់បណ្ឌិត ​និង​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ហើយ​ត្រូវមាន​អាយុ​មិន​លើស​៣៥​ឆ្នាំ​ សម្រាប់​ថ្នាក់បណ្ឌិត​និង​២៧​ឆ្នាំ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ត្រូវមាន​ចំណេះដឹង​ភាសា​អង់​គ្លេ​ស​ជ្រៅជ្រះ​ មាន​សុខ​ភាពល្អ​បរិបូណ៌​ទាំង​កាយសម្បទា​និង​សតិបញ្ញា​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ បេក្ខជន​មានបំណង​ចូលរួម​កម្មវិធី​អារម្មណ៍​កូន​នេះ ​សូម​ទាក់​ទង​ផ្ទាល់​ជាមួយ​គ្រឹះស្ថានសិក្សា​នីមួយៗ​ដើម្បី​រក​ពាក្យសុំ​អាហារ​រូបករណ៍​និង​បំ​ពេញ​ឯកសារ​ទៅតាម​លក្ខ​ខណ្ឌ​តម្រូវ​ការដែល​ភាគី​មិត្ត​កំណត់ ​ឬ​អាច​ស្វែងរក​ពី​គេហទំព័​រ​WWW. inter.mua.go.th ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៩ ​ខែ​កម្ភៈ​ ឆ្នាំ​២០២១៕

អត្ថបទ ៖ សំអឿន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម