Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ​ច្បារអំពៅ​ ណែនាំ​ដល់​លោក​មេ​ប៉ុស្តិ៍​កុំ​ឆ្លើយ​ថា ​ខ្វះ​សៀវភៅ​គ្រួសារ​ធ្វើ​ឲ្យ​ពលរដ្ឋ​

បានផុស

នៅ

​​ក្នុង​អង្គប្រជុំ​គណៈ​បញ្ជាការ​ឯកភាព ​ខណ្ឌ​ច្បារអំពៅ​លោក ចេង មុនី​រ៉ា បាន​ដាស់តឿន​និង​ណែនាំ​ដល់​លោក​មេ​ប៉ុស្តិ៍​ទាំង​៨​ សូម​កុំ​ប្រាប់​ប្រជាពលរដ្ឋ​ថា​ គ្មាន​សៀវភៅ​គ្រួសារ​ ខ​ណៈ​ដែល​ប្រជាពលរដ្ឋ​លោក​មក​ធ្វើការ​ស្នើសុំ​ធ្វើ​សៀវភៅ​គ្រួសារ​ឲ្យ​សោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថិត​ក្នុង​អង្គរ​ប្រជុំ​ ដែល​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​នេះ ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​និង​ជា​ប្រធាន​គ​ណៈបញ្ជាការ​ឯកភាព ​ខណ្ឌ​បាន​ក្រើនរំលឹក​ដល់​លោក​មេ​ប៉ុស្តិ៍​សុំ​រួសរាន់​បំពេញ​ឯកសារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ពិសេស​សៀវភៅ​គ្រួសារ​ហើយ​កុំ​ឆ្លើយ​ថា ​គ្មាន​សៀវភៅ​ឲ្យ​សោះ​។ លោក​ប្រធាន​គ​ណៈ​បញ្ជា​ការ​ឯកភាព​បន្ត​ថា​ មូលហេតុ​ ដែល​លោក​ហ៊ាន​លើកឡើង​បែបនេះ ​ព្រោះ​កន្លងមក​មាន​ប្រជាពលរដ្ឋ​លើក​ជា​យោបល់​ក្នុង​វេទិកា​សា​ធា​រណៈ​ពាក់ព័ន្ធ​និង​រឿង​សុំ​ធ្វើ​សៀវភៅ​គ្រួសារ ​ហើយ​នគរបាល​ឆ្លើយ​ថា​ គ្មាន​សៀវភៅ​។ ​ដូច្នេះ​សុំ​កុំ​ឆ្លើយ​ថា ​គ្មាន​សៀវភៅ​តទៅទៀត​ ព្រោះ​លោក​អភិបាលខណ្ឌ ​បាន​ចំណាយ​ថវិកា​ដ៏​ច្រើន​ ដើម្បី​ទិញ​សៀវភៅ​យក​មក​ផ្តល់​ជូន​នគរបាល​ តាម​បណ្តា​ប៉ុស្តិ៍​យក​ទៅ​ប្រើប្រាស់​កុំ​ឲ្យ​ខ្វះខាត​តទៅទៀត​។

​ក្នុង​នោះ​ដែរ ​លោក​ប្រធាន​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ ក៏បាន​ដាស់តឿន​ដល់​លោក លោកស្រី​ចៅសង្កាត់​ទាំង​៨​សូម​ពន្លឿន​រាល់​ឯកសារ​ ដែល​ប្រជាពលរដ្ឋ​លោក​ទៅ​ធ្វើ​ការ​ស្នើសុំ​ឲ្យ​បាន​លឿន​បំផុត​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​លោក​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​នោះ​។​ ​ជា​ចុងក្រោយ​លោក​ ចេង មុនី​រ៉ា បាន​ជំរុញ​ដល់​លោក លោកស្រី​ចៅសង្កាត់ លោក​មេ​ប៉ុស្តិ៍​ ត្រូវ​អនុវត្ត​គោលនយោបាយ ភូមិ សង្កាត់​មាន​សុវត្ថិភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទើប​ប្រជាពលរដ្ឋ​របស់​យើង​ពេញចិត្ត​ថែមទាំង​គាំទ្រ​នូវ​សកម្មភាព​ដឹកនាំ​ការងារ​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​យើង​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​រដ្ឋបូកបន្ថែមពន្ធគយ៥ភាគរយ​​លើរថយន្តនាំចូល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម