ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារនៅ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត ទទួល​អំណោយកាកបាទក្រហម កម្ពុជា​ខេត្តកំពត​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារនៅ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត ទទួល​អំណោយកាកបាទក្រហម កម្ពុជា​ខេត្តកំពត​

Published

on

លោក ជាវ តា​យ អភិបាលនៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រ​ហម​កម្ពុជា​ខេត្តកំពត បាន​អញ្ជើញ​ចែក​អំណោយ​កាកបាទក្រហម​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​នៅ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត ខេត្តកំពត​ ចំនួន១០០​គ្រួសារ នា​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​សាលាស្រុក​ទឹកឈូ ដោយមាន​ការ​អ​ញ្ជើ​ញ​ចូល​រួមមាន លោក លោកស្រី​សមាជិក​គណៈកម្មាធិការ កងកម្លាំង​ទាំងបី ប្រធាន​មន្ទីរ អង្គភាព សមាជិក​អនុសាខា​ស្រុក និង​ប្រជាពលរដ្ឋ សរុប១២៥​នាក់​។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក ជាវ តា​យ បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មានការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ ដោយ​មិនដែល​ទុកចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​មានការ​ដោះស្រាយ​អ្វី​ឡើយ​។​

លោក​អភិបាលខេត្ត​បានលើកឡើង​ទៀតថា បើទោះបី​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នា​ពេលនេះ មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាចជួយ​សម្រាល​ការលំបាក​ខ្វះខាត​របស់​បងប្អូន​បានក​មួយ​គ្រា​ផងដែរ​។ ជាមួយនេះ លោក ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ឱ្យបាន​គ្រប់ៗ​គ្នា ក្នុងការ​ចូលរួម​ទប់ស្កាត់ និង​ការពារ​ជំ​ងឺកូ​វីដ​-១៩​។

អំណោយ​កាកបាទក្រហម​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះចំនួន​១០០​គ្រួសារ ក្នុង​០១​គ្រួសារ ទទួល​បាន​ អង្ករ២៥kg មី​១​កេះ ទឹកត្រី​១​យួរ ស្ករស​១kg និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​បាន​ឧ​ប​ត្ត​ម្ភ​ជូន ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម កង​កម្លា​ង​ទាំងបី៣៤​នាក់ សរុប​ចំនួន​៥០​ម៉ឺន​រៀល​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services