Connect with us

ព័ត៌មានជាតិ

ហាង Pedro ផ្លូវ​ព្រះសីហនុ ចាប់ផ្តើម បើក​​អាជីវកម្ម​ឡើង​វិញ​​នៅ​ថ្ងៃ​នេះ

បានផុស

នៅ

ហាង Pedro សាខា​ផ្លូវ​ព្រះសីហនុ បាន​បើកដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញនៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ផ្អាក​ជិតមួយ​ខែក្រោយ​មាន​បុគ្គលិក​ជា​ច្រើននាក់​បាន​ឆ្លង​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន ​ហាង​ Pedro បាន​បញ្ជាក់​ថា៖ “ការធ្វើអនាម័យនៅគ្រប់សាខាជារៀងរាល់ថ្ងៃគឺជាផ្នែកមួយដើម្បីសហគមន៍ក្នុងការការពារសុវត្ថិភាព។ ពួកយើងសូមជំរាបជូនថាឥទ្បូវនេះ ពួកយើងធ្វើការបើកដំណើរការសាខាវិថីព្រះសីហនុទ្បើងវិញ”។

គួរ​បញ្ជាក់ថ​ា ហាង Pedro សាខា​ផ្លូវ​ព្រះ​សីហនុ បាន​ផ្ទុះការ​ឆ្លង​កូវីដ ១៩ ទ្រង់ទ្រាយ​ធំ​លើ​បុគ្គលិកនិង​ភ្ញៀវ ហើយ​អាជ្ញាធរ​បាន​បញ្ជ​ា​ឲ្យ​​បិទ​ភ្លាមៗ ដើម្បី​ស្វែង​រក​អ្នក​ពាក់ព័ន្ធ។

ការ​តេស្ត​អ្នក​ប៉ះពាល់ដោយ​ផ្ទាល់​និង​ប្រយោល​រាប់​ពាន់នាក់ រកឃើញ​អ្នក​ឆ្លង​ ៤១​ នាក់ និង​មនុស្ស​រាប់ពាន់នាក់​ទៀត​​ត្រូវ​​ធ្វើ​ចត្តាឡីស័ក។ ជិត​មួយ​ខែ​តាំង​ពីថ្ងៃ​ផ្ទុះរហូត​ដល់​ថ្ងៃ ២៨ ធ្នូ ២០២០ មាន​អ្នក​ជាសះស្បើយ​ចំំនួន ៣៨ នាក់​ និង ០៣ នាក់​ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម