KPT+
កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់
ដំណើរកម្សាន្តម្ដងៗចង់ទៅលេងកន្លែងស្អាតៗ មានសុវត្ថិភាពបរិយាកាសស្រស់ស្រាយជុំគ្រួសារ និងមនុស្សជាទីស្រលាញ់។ ប្លែកអីតែតំបន់ទាំង១០ខាងក្រោមនេះ ក៏ជាកន្លែងទេសចរណ៍ដែរ ប៉ុន្តែសុទ្ធសឹងតែជាកន្លែងរន្ធត់បាស់សក់ដែលមនុស្សចូលចិត្តទៅទស្សនាច្រើនបំផុត។
កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោកនេះមានដូចជា៖
១. កោដ្ឋក្រោមដីនៅប៉ារីស
ផ្លូវក្រោមដីមួយកន្លែងនេះពោរពេញទៅដោយឆ្អឹងមនុស្សជាង ៦លាននាក់ ដោយសារតែនៅសតវត្សទី១៨ ជាពេលដែលមានមនុស្សឈឺស្លាប់ច្រើនរហូតដល់គ្មានកន្លែងដាក់សព។
២. អាគារទីក្រុងឡុងដ៍
អ្នកទោសរាប់មិនអស់ត្រូវបានគេធ្វើទារុណកម្ម និងប្រហារជីវិតនៅទីនេះ រួមទាំងអតីតភរិយារបស់ស្តេច ហេនរី ទី៨។
៣. ពន្ធនាគាររដ្ឋខាងកើតក្នុងទីក្រុងហ្វីឡាដេលហ្វី (Philadelphia)
ពន្ធនាគារដ៏ល្បីល្បាញនិងថ្លៃបំផុតនៅលើពិភពលោក សព្វថ្ងៃមានសភាពបែកបាក់ដែលជាកន្លែងល្បីរឿងខ្មោចលងហើយគ្មាននរណាម្នាក់នៅទីនោះឡើយ។
៤. Port Arthur, រដ្ឋតាម៉ានី (Tasmania)
ទីនេះគឺជាកន្លែងកាត់ទោសប្រហារជីវិតកាលពីសតវត្សទី១៩ បច្ចុប្បន្នគេប្ដូរវាទៅជាសារៈមន្ទីរហើយ។
៥. ទីក្រុងខ្មោច Chernobyl ក្នុងទីក្រុងព្រីភីយ៉ាត
មានគ្រោះមហន្តរាយនុយក្លេអ៊ែរមួយកើតឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦ ទើបគ្មានមនុស្សរស់នៅតាំងពីពេលនោះមក។
៦. វាលកប់ខ្មោចជីហ្វនៅទីក្រុងប្រាក
ទីបញ្ចុះសពនេះគឺជាកន្លែងបញ្ចុះសពជនជាតិជ្វីហ្វ ដែលមានជីវិតចំណាស់ជាងគេបំផុតនៅលើពិភពលោកមានអាយុកាលតាំងពីឆ្នាំ១៤៣៩។ ប៉ុន្តែការបញ្ចុះសពអស់រយៈពេល៣៤៨ឆ្នាំត្រូវបានគរឡើងយ៉ាងចង្អៀតដូចដែលឃើញនេះឯង។
៧. សារៈមន្ទីទួលស្លែង
ជាទីកន្លែងដែលប្រជាជនខ្មែរស្គាល់គ្រប់ៗគ្នាដោយសារតែប្រវត្តិសាស្ត្រជូរចត់បំផុត ទីនេះពោរពេញដោយការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាច្រើន។
៨. ដំណើរកម្សាន្តខ្មោចអេឌីនបឺក ប្រទេសស្កុតឡេន
មគ្គុទ្ទេសក៍រាប់សិបនាក់កំពុងរង់ចាំនិទានរឿងខ្មោចនិងបិសាចជញ្ជក់ឈាមឲ្យអ្នកទេសចរស្ដាប់។
៩. ព្រៃអត្តឃាតនៅប្រទេសជប៉ុន
ជារៀងរាល់ឆ្នាំទីនេះតែងតែមានមនុស្សជាង១០០នាក់ មកធ្វើអត្តឃាតមិនដែរខាន។
១០. ប្រាសាទនៃក្ដីសង្ឃឹមល្អនៅទីក្រុងខេបថោន ប្រទេសអាហ្វ្រិកខាង
អគារចំណាស់ជាងគេនៅអាហ្រ្វិកខាងត្បូងជាបន្ទាយអាណានិគមរបស់ប្រទេសហូឡង់ដែលបានសាងសង់ក្នុងឆ្នាំ១៦៦៦ គេឧស្សាហ៍ឃើញព្រលឹងខ្មោចកំណាចរបស់អតីតអភិបាលខេត្ត Pieter Gijsbert van Noodt ណាស់គាត់ស្លាប់ក្នុងអំឡុងពេលមានទាហាន៤នាក់កំពុងព្យួរកតាមបញ្ជារបស់គាត់៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល