Connect with us

ព័ត៌មានជាតិ

អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា​ ចំណាយថវិកា​ជាង៦ម៉ឺនដុល្លារ ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​ធនធាន​មនុស្ស​ក្នុងស្រុក​ថ្មគោល

បានផុស

នៅ

​បាត់ដំបង​ ៖ ​អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​កម្ពុជា​ បាន​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​ធន​ធាន​មនុស្ស​ក្នុងស្រុក​ថ្មគោល​ដោយ​ចំណាយ​ថវិកា​ជាង​៦​ម៉ឺន​ដុល្លារ ​ដើម្បី​សម្រេច​បាន​សាលារៀន​០២​ខ្នង​បន្ថែមទៀត​ក្នុង​ខេត្តបាត់ដំបង ​ដែលជា​ការចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់​ប​ណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ជំនាន់​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលារៀន​ទាំង​០២​ខ្នង​ ដែល​បាន​សាងសង់​រួចរាល់​ពី​ពេល​កន្លងទៅ​ត្រូវ​បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃទី ១២ ខែកញ្ញា​ ឆ្នាំ២០២២​ ដែល​មាន ១១​បន្ទប់ និង​បន្ទប់ទឹក​ចំនួន ១០​បន្ទប់ ចំណាយ​ទឹកប្រាក់ ជាង​៦​ម៉ឺន​ដុល្លារ ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ ស្ថិត​ក្នុង​អនុវិទ្យាល័យ​អង់ ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ក្រោម​អធិបតីភាព លោក ធូ ភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង។

ក្នុង​ពិធី​នេះដែរ គេ​សង្កេតឃើញ​មានការ​ចូលរួម​ជាច្រើន​ពី​សំណាក់​មន្ត្រីរាជការ​ក្នុងនោះ​មាន លោក យី សុង​គី ប្រធាន​មន្ទីរ អប់រំ​ខេត្តបាត់ដំបង លោក ឃ្លោក យ៉ែម ប្រធាន​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា លោក ជា សម្បត្តិ អភិបាលស្រុក​ថ្មគោល លោក ឡាយ សែ ទីប្រឹក្សា សម្ដេច​ក្រឡាហោម ស ខេង និង​ជា​មេឃុំ​តាពូង​ផង លោក​វរសេនីយ៍ទោ​សេង លុច អធិការ​ស្រុក ថ្មគោល លោក សុខ វន មេបញ្ជាការ​សឹក​រង​មូលដ្ឋាន​ស្រុក​ថ្មគោល លោក ភឹង ប៊ុន​សេង មេឃុំ​តា​ម៉ឺន លោកគ្រូ​នាយក​វិទ្យា ល័យ រួម​និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផងដែរ​។

ក្នុងឱកាស​នោះ​លោក ធូ ភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ស​ម្រេច​សុបិន្ដ​កុមារ​កម្ពុជា ដែល​តែងតែ​ឧបត្ថម្ភ​នៅ​អគារ​សិក្សា​សរុប​ជាង ២០០​បន្ទប់​ក្នុងភូមិ​សាស្ដ្រ​ខេត្តបាត់ដំបង​កន្លងមក ដើម្បី​សម្រាប់​ទុកឱ្យ​កុមារ បាន​មានឱកាស​ចូល​សិក្សា នៅ​គ្រប់​ទីកន្លែង ខ​ណៈ​បច្ចុប្បន្ន​សិស្សានុសិស្ស​កំពុងមាន​កំ​ណើ​ន​។

ក្រោយ​ការ​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ក៏ដូចជា​ប្រជាពលរដ្ឋ​ជា​មាតាបិតា​សិស្ស​នៅក្នុង​អង្គពិធី​នេះ​លោក ធូ ភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ក៏បាន​ប្រគល់ លិខិត​ថ្លែងអំណរគុណ​និង​គ្រឿងឥស្សរិយយស​ដល់​លោក​ប្រធាន “​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា​”​ជាការ​លើកទឹកចិត្ត​ក្នុង​ការជួយ​លើកកម្ពស់​ក្នុង​វិស័យ​អប់រំ​ក្នុង​ខេត្តបាត់ដំបង​នាពេលនេះ​ក៏ដូចជា​រយៈពេល​កន្លងមក​ផងដែរ។

លោក​ឃ្លោក យ៉ែម ប្រធាន​អង្គការ​បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​តាម​លទ្ធភាព​ដើម្បី​ជួយ​ជា​បន្តបន្ទាប់​ទៀត​នៅតាម​មូលដ្ឋាន​តាម​ត្រូវ ការជាក់ស្តែង​ដើម្បី​ជា​ប្រយោជន៍​ដល់​កុមារ​ដែលជា​អ្នកជំនាន់ក្រោយ​ក៏ដូចជា​បាន​ចូលរួម​មួយ​ចំណែក​ក្នុង​វិស័យ​អប់រំ​ជាមួយ​រាជរដ្ឋាភិបាល​ផងដែរ​៕

ដោយ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អភិបាលរាជធានីទទួលទានអាហារសាមគ្គីដើម្បីរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយ AIMF

ជីវិតកម្សាន្ដ៥៧ នាទី មុន

ក្រុម Apink នឹងត្រលប់មកវិញ ជាមួយអាល់ប៊ុមថ្មីនៅឆ្នាំ ២០២៣

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ពូទីន បញ្ជាក់ច្បាស់ៗពីមូលហេតុ ដែលរុស្ស៊ី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន

កីឡា១ ម៉ោង មុន

មាន៤ពិន្ទុដូចគ្នា គ្រាប់បាល់កាត់កងក៏ស្មើគ្នា ចុះហេតុអ្វី កូរ៉េខាងត្បូងឡើង អ៊ុយរូហ្គាយធ្លាក់?

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកាច់កម៉ូតូ​ និងប្លន់ប្រដាប់អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម