Connect with us

ជីវិតកម្សាន្ដ

កាបូប ៦ម៉ូដែល លក់ដាច់អស់គ្មានសល់ ក្រោយ Lisa ថតបង្ហោះមិនប៉ុន្មានម៉ោង

បានផុស

នៅ

CELINE គឺ​ជា​ម៉ាក​យីហោម៉ូដ​ប្រណីត​មួយលំដាប់ពិភពលោក ហើយ​ចាប់​តាំង​ពី Lisa ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​សកលតំណាងម៉ាក​យីហោមួយនេះ មិនថាកាបូបយួរដៃ ឬកាបូបស្ពាយ​ដែលនាងផ្សព្វផ្សាយ សុទ្ធតែត្រូវលក់ដាច់អស់ៗ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ កម្ពុជាថ្មីផ្លឹស នឹងបង្ហាញជូនម៉ូដកាបូប ៦​ម៉ូដែល​ ដែល Lisa ធ្លាប់​កាន់ថតបង្ហោះ ហើយពួកវាត្រូវលក់អស់ពីស្តុកយ៉ាងរហ័សបំផុត។

កាបូបយួរដៃ ម៉ូដែល ​TEEN BESACE TRIOMPHE IN SHINY CALFSKIN

វាជាកាបូបខ្នាតមធ្យម តូចចង្អៀតបន្តិច ហើយពណ៌ដែល Lisa ជ្រើសរើសគឺពណ៌ Safari ដែលជាពណ៌ងាយស្រួលប្រើ ពេញនិយមសម្រាប់សុភាពនារីទូទៅ។ តម្លៃរបស់កាបូបមួយនេះប្រមាណ ៣,៦៥០ដុល្លារអាមេរិក។

កាបូបយួរដៃ ម៉ូដែល CUIR TRIOMPHE IN SMOOTH CALFSKIN

កាលពីពេលធ្វើដំណើរទៅប៉ារីស ក្នុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅ Lisa បានបង្ហាញជាមួយ​នឹងកាបូបយូរដៃពណ៌ខ្មៅ ​រាង​​ស្រដៀង​នឹង​ត្រីកោណ ច្នៃចេញពីស្បែកសត្វ។ វាជាម៉ូដែលសាមញ្ញបំផុត តែមើលទៅស្អាត និងទាន់សម័យ ខណៈតម្លៃដើមគឺ ៦៩០ដុល្លារអាមេរិក។

កាបូបយួរដៃ ម៉ូដែល CELINE Cuir Triomphe

កាបូបមួយនេះ រចនាឡើងជារាងចតុកោណ មានភាពឆើតឆាយ សក្តិសមប្រើសម្រាប់ការណាត់ជួបអាហារពេលល្ងាច។ Lisa ធ្លាប់ប្រើវាពេលនាងដើរតាមចិញ្ចើមផ្លូវ រឹតតែបង្ហាញភាពទាក់ទាញទ្វេដងសម្រាប់នាង។ តម្លៃរបស់វាប្រមាណ ២,១៩០ដុល្លារអាមេរិក។

កាបូបយួរដៃ ម៉ូដែល MEDIUM ROMY IN SUPPLE CALFSKIN

MEDIUM ROMY តម្លៃប្រមាណ ២,៥៣០ដុល្លារ ជាកាបូបធម្មតាពណ៌ស ងាយស្រួលយកតាមខ្លួន ងាយស្រួលប្រើ និងសក្តិសមសម្រាប់ស្រ្តីទូទៅ។ ​គេឃើញ Lisa ប្រើ​កាបូប​នេះ​ជា​ញឹក​ញាប់ ហើយវាក៏និយមខ្លាំង ធ្វើម្ចាស់ប្រេនលក់ដាច់ខ្លាំងផងដែរ។

កាបូបយួរដៃ ម៉ូដែល  CELINE Clutch On Strap in Triomphe Canvas and Calfskin Tan

លក់ក្នុងតម្លៃប្រមាណ ២,០០០ដុល្លារអាមេរិក កាបូបនេះ ត្រូវបានរចនាឡើងបែបឡូយឆាយ ស៊ីវិល័យ ស្របពេលដែល Lisa​ ប្រើវា វារឹតតែផ្ដល់នូវភាពឆើតឆាយមួយកម្រិតទៀតសម្រាប់តារាស្រីរូបនាង។

កាបូបយួរដៃ ម៉ូដែល CELINE Matelasse Monochrome

ម៉ូដែលចុងក្រោយនេះ ត្រូវ Lisa ប្រើពាក់ញឹកញាប់បំផុត។ តម្លៃរបស់វាមិនធម្មតាទេគឺរហូតដល់ ៣១,៥០០ដុល្លារឯណោះ។ ​វា​ជា​កាបូប​ស្បែក​ ​ស្រដៀង​នឹង​ស្រោមដៃ​ពណ៌​ខ្មៅ ដែល​មាន​ស្លាក​សញ្ញា CELINE ពណ៌​មាស។ វាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Fall-Winter 2022 ហើយត្រូវបាន Lisa ផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សាមញ្ញៗមែន តែមួយឈុតរបស់ Lisa ស្លៀកឡើងយន្តហោះ តម្លៃជិត ១ម៉ឺនដុល្លារ

ចុចអាន៖ តួឯកប្រុសរឿង “Squid Game” ឈ្នះពានរង្វាន់ Emmy ដំបូងគេ ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម