Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

បានផុស

នៅ

​សៀម​រា​ប ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង ដឹកជញ្ជូន បាន​ត្រៀម​ប្រើ​ម៉ាស៊ីនទំនើប ដែល​អាចជំនួសមនុស្ស​ក្នុងការចូល​លូ​ លើកដំបូង​ក្នុងប្រទេសកម្ពុជា នេះ​បើតាម​ប្រសាសន៍ឲ្យដឹង ខណៈ​ពេល​កំពុងដឹកនាំ​ក្រុម​ការងារ​ចុះពិនិត្យ​ការ​បាក់ច្រាំង​ស្ទឹង​សៀមរាប​ និង​ពិនិត្យ​មើលលូ​ទឹកភ្លៀង​ លូទឹក​ស្អុយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី​បានមានប្រសាសន៍ថា ម៉ាស៊ីនទំនើប​ដែល​អាចជំនួសមនុស្សបាន​ក្នុងការចូលលូនេះ គឺដើម្បីត្រួត​ពិនិត្យ​មើល​ រកកន្លែងស្ទះ នៅក្នុងលូ​ដែល​លូទាំង២ប្រភេទ ត្រូវបានម្ចាស់​ភោជនីយដ្ឋានខ្លះ​ចាក់កាកសំណល់​ជាតិ​ខ្លាញ់ចូលក្នុងលូ និង​មានប្រជាពលរដ្ឋ​ខ្លះទៀតលួច​ចោះលូ​ដាក់ទុយយោចូល។

លោកទេសរដ្ឋមន្ត្រី​ក៏​បានបន្ថែមទៀតថា ម៉ាស៊ីន​ត្រួតពិនិត្យ​កាកសំណល់​កខ្វក់​ក្នុង​លូ​ដ៏​ទំនើប​នេះ អាច​បញ្ជា​បាន​ប្រវែង​២០០ម៉ែត្រ​ចូល​ក្នុង​លូ ដោយ​លូ​ទឹកភ្លៀង​ដាក់​កង់​ធំ ហើយ​លូ​ទឹក​កខ្វក់​ប្រើ​កង់​តូច។ ​ក្រោយពេល​ដាក់​ម៉ាស៊ីន​ចូល​ក្នុង​លូ​ហើយ ម៉ាស៊ីន​នោះ​វា​បានបង្ហាញ​សញ្ញា​កាកសំណល់​នៅក្នុង​លូ ព្រមទាំង​មើលឃើញ​កន្លែង​អ្នក​លួច​ចោះ​លូ​ផង​ដែរ រួចហើយ​បង្ហាញ​ឱ្យឃើញ​តាមរយៈ​នៅលើ​អេក្រង់​អាយ​ផេ​ត​។

លោក​បាន​បន្ដ​ថា ឧបករណ៍​ម៉ាស៊ីន​ទំនើប​នេះ មានប្រើ​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា មាន​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​ការពិនិត្យ​មើល​ក្នុង​លូ ដែល​បាន​ជំនួស​កម្លាំង​មនុស្ស​ចូលក្នុង​លូ​បានល្អ​ប្រសើរ​។

ជាមួយគ្នា​នោះដែរ​ លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សា​ធារណការ និង​ដឹកជញ្ជូន ក៏បាន​ចុះ​ពិនិត្យមើល ការបាក់​ច្រាំង​ស្ទឹង​សៀមរាបដោយសារមានភ្លៀងធ្លាក់ជោកជាំ​រយៈពេលប៉ុន្មានថ្ងៃមុននេះ ដែល​ស្ថិតនៅ​ចំណុច​ស្ពាន​នាគ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដើម្បី​ជួសជុល​និង​កែលំអ​ឡើងវិញ​ផង​ដែរ​។ ​ឯកឧត្ដម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ថែរក្សា​សោ​ភ័​ណ្ឌ​ភាព​គម្រោង​ផ្លូវ​៣៨​ខ្សែ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម