ព័ត៌មានជាតិ
បង្ហើបតួលេខប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៣ វិស័យកាត់ដេរ និងស្បែកជើង
លោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ មុនពិធីបុណ្យបិណ្ឌភ្ជុំ។
ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយកិច្ចប្រជុំប្រប្រាក់ឈ្នួលកាលពីយប់ថ្ងៃទី ១៣ កញ្ញា លោក ហេង សួរ បានបន្តថាតាមរយៈការសម្របសម្រួលប្រជុំផ្ទៃក្នុងផង ត្រីភាគីផង ក្នុងនោះភាគីតំណាងនិយោជកបានតម្លើងពី១៩៦ ទៅ ១៩៧ ដុល្លារ។ ដោយឡែកភាគីសហជីពមានចំនួន ៣ តួលេខផ្សេងគ្នា ក្នុងនោះតួលេខ ២០៦ដុល្លារ មានចំនួន ៨ សម្លេង, តួលេខ ២១០ ដុល្លារ មាន ៣ សម្លេង និងតួលេខ ២១៣ ដុល្លារ ចំនួន ១១សម្លេង។ ចំណែកឯភាគីរដ្ឋាភិបាលបានកំណត់តួលេខ ១៩៨ ដុល្លារ។

លោកបានបន្តថា នៅក្នុងកិច្ចប្រជុំប្រាក់ឈ្នួលនោះក្រៅពីដាក់តួលេខចុងក្រោយ ខាងភាគីនិយោជកបានដាក់សំណើរចំនួន ៣ និងភាគីតំណាងកម្មករនិយោជិតដាក់សំណើរចំនួន ៨ ទៅរាជរដ្ឋាភិបាលដោះស្រាយសម្រាប់កិច្ចប្រជុំលើកចុងក្រោយនៅថ្ងៃទី ២១ កញ្ញា ក្រោមអធិបតីភាពលោករដ្ឋមន្ត្រីអ៊ិត សំហេង ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាត្រួតពិនិត្យនិងគោរពរាយការណ៍បន្តទៅប្រមុខរដ្ឋាភិបាលពិនិត្យនិងសម្រេចចុងក្រោយ។

លោកបានបន្ថែមថា «ដូចនេះថ្ងៃទី២១កញ្ញា ជាថ្ងៃចុងក្រោយដើម្បីសម្រេចប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣។ ក្នុងករណីភាគីនីមួយៗគាំទ្រតួលេខណាមួយជាឯកច្ឆ័យ នឹងមិនមានការបោះឆ្នោតទេតែបើភាគីនីមួយៗនៅតែប្រកាន់ជំហររៀងៗខ្លួននោះតាមច្បាប់នឹងឈានទៅដល់ការបោះឆ្នោតសម្រេចចុងក្រោយ»។
គួរបញ្ជាក់ថា សម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ទទួលបាន១៩៤ដុល្លារក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


