Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការថៃ ប្រកាសកាលបរិច្ឆេទ សម្រេចជោគវាសនា លោក ប្រាយុទ្ធ

បានផុស

នៅ

នៅម៉ោង៣រសៀលថ្ងៃទី៣០ខែកញ្ញា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នឹងប្រកាសសាលក្រមលើការកំណត់អាណត្តិរយៈពេលប្រាំបីឆ្នាំ របស់នាយករដ្ឋមន្ត្រីព្យួរតំណែង លោក ប្រាយុទ្ធ ចាន់អូចា។

លោក ប្រាយុទ្ធ ចាន់អូចា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមាត្រា ១៥៨ នៃរដ្ឋធម្មនុញ្ញថៃ, នាយករដ្ឋមន្ត្រី មិនត្រូវកាន់តំណែងលើស៨ឆ្នាំឡើយ ទោះជាកាន់ ឬមិនកាន់តំណែងជាប់គ្នាក៏ដោយ។

កាលពីខែសីហា លោក ប្រាយុទ្ធអាយុ ៦៨ឆ្នាំ  ត្រូវគេសង្ស័យថា បានឈានដល់ដែនកំណត់រយៈពេលប្រាំបីឆ្នាំហើយក្នុងការកាន់តំណែង បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសនៅក្នុងឆ្នាំ ២០១៤ ពោលគឺពីរបីខែបន្ទាប់ពីលោកបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រលោក ប្រាយុទ្ធ បានប្រកែកថា ការកាន់តំណែងរបស់លោកបានចាប់ផ្តើមនៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៧ នៅពេលព្រះមហាក្សត្របានផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញថ្មីដែលព្រាងដោយរដ្ឋាភិបាលយោធា។

អ្នកគាំទ្រលោក ប្រាយុទ្ធ ខ្លះទៀតជំទាស់ថា តំណែងនាយករដ្ឋមន្ត្រីរបស់លោកបានចាប់ផ្តើមនៅថ្ងៃទី៩ខែមិថុនា ឆ្នាំ២០១៩ ដែលជាកាលបរិច្ឆេទ លោក ប្រាយុទ្ធ ចាប់ផ្តើមអាណត្តិ៤ឆ្នាំទីពីរ ក្រោមរដ្ឋធម្មនុញ្ញថ្មី។

គួរបញ្ជាក់ជាថ្មី​ តុលាការធម្មនុញ្ញបានបោះឆ្នោតព្យួរលោក ប្រាយុទ្ធ ពីតួនាទីជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ខែសីហា។ ឧបនាយករដ្ឋមន្ត្រី លោក Prawit Wonguswan អាយុ ៧៧ ឆ្នាំបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរហូតដល់ការសម្រេចចិត្តលើលោក ប្រាយុទ្ធ ត្រូវបានធ្វើឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ លោក ប្រាយុទ្ធ អះអាងថា អាណត្តិរបស់លោកជានាយករដ្ឋមន្ត្រីថៃ គឺដល់ឆ្នាំ ២០២៥ឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម