Connect with us

ព័ត៌មានជាតិ

ថ្ងៃទី​២៩ ធ្នូ ស្អែក​នេះ តុលាការ​នឹង​បន្ត​បើកសវនាការ​លើ​សំណុំរឿង​លោក សម រង្ស៉ី និង​បក្ខពួក ញុះញង់​កងទ័ព និង​រួមគំនិត​ក្បត់

បានផុស

នៅ

នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ស្អែក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​សំណុំរឿង​លោក សម រ ង្ស៉ី និង​បក្ខពួក ញុះញង់​កងទ័ព​មិន​ឲ្យ​ស្តាប់​បញ្ជា​របស់​រាជ​រដ្ឋាភិបាល និង​បទល្មើស​រួមគំនិត​ក្បត់ ដែល​សវនាការ​នេះ មាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៊ឹម វណ្ណៈ និង​លោក កើត សាំង ជា​ចៅក្រម​ប្រឹក្សា ព្រមទាំង​មាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ នេះ​បើ​យោងតាម​សេចក្តី​ដំណឹង​របស់លោក សេង ហៀ​ង​។

បើ​តាម​លោក សេង ហៀ​ង ករណី​ខាងលើនេះ សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់បាន​បើកសវនាការ​ម្តង​រួចទៅហើយ កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារតែ​អវត្តមាន​មេធាវី ដោយ​ហេតុផល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ទើប​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើក​មក​បើកសវនាការ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នេះ​វិញ​។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ​កងយោធពល​ខេមរភូមិន្ទ បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី ពាក់ព័ន្ធ នឹង​ករណី ដែល​ទណ្ឌិត​រូបនេះ បាន​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ កងយោធពល​ខេមរភូមិន្ទ​។ ការ​ដាក់​ពាក្យ​ប្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រ ង្ស៉ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​កងទ័ព​បង្វែរ​អាវុធ​មកលើ​រាជរដ្ឋាភិបាល​ហើយ​ញុះញង់​កងទ័ព​ឲ្យ​ឈប់​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ករណីនេះ លោក សម រង្ស៊ី បានធ្វើ​ឡើង​នៅលើ​ទំព័រ​ហ្វេស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ​។

នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ស្អែក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​សំណុំរឿង​លោក សម រ ង្ស៉ី និង​បក្ខពួក ញុះញង់​កងទ័ព​មិន​ឲ្យ​ស្តាប់​បញ្ជា​របស់​រាជ​រដ្ឋាភិបាល និង​បទល្មើស​រួមគំនិត​ក្បត់ ដែល​សវនាការ​នេះ មាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៊ឹម វណ្ណៈ និង​លោក កើត សាំង ជា​ចៅក្រម​ប្រឹក្សា ព្រមទាំង​មាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ នេះ​បើ​យោងតាម​សេចក្តី​ដំណឹង​របស់លោក សេង ហៀ​ង​។

បើ​តាម​លោក សេង ហៀ​ង ករណី​ខាងលើនេះ សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់​បាន​បើកសវនាការ​ម្តង​រួចទៅហើយ កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារតែ​អវត្តមាន​មេធាវី ដោយ​ហេតុផល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ទើប​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើក​មក​បើកសវនាការ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នេះ​វិញ​។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ​កងយោធពល​ខេមរភូមិន្ទ បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី ពាក់ព័ន្ធ នឹង​ករណី ដែល​ទណ្ឌិត​រូបនេះ បាន​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ កងយោធពល​ខេមរភូមិន្ទ ហើយ​ការ​ដាក់​ពាក្យ​ប្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៉ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​កងទ័ព​បង្វែរ​អាវុធ​មកលើ​រាជរដ្ឋាភិបាល​ហើយ​ញុះញង់​កងទ័ព​ឲ្យ​ឈប់​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ករណីនេះ លោក សម រង្ស៊ី បានធ្វើ​ឡើង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ​។

សូម​បញ្ជាក់​ថា រហូតដល់​ពេលនេះ លោក សម រង្ស៊ី កំពុង​រង​នូវ​បណ្ដឹង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដូចជា​បណ្ដឹង​បរិហារកេរ្តិ៍ លោក ហោ ណាំហុង​, បណ្ដឹង​បរិហារកេរ្តិ៍​លោក ហេង សំរិន ដោយ​ចោទ​លោក ហេង សំរិន ថា ជា​អ្នក​កាត់ទោស​សម្ដេច សីហនុ ថា​ក្បត់ជាតិ កាលពី​ជំនាន់​លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ​, បណ្ដឹង​បរិហារកេរ្តិ៍​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា លោក​ហ៊ុន សែន បាន​ទិញ​ចំនួន​ឡៃ (Like) ហ្វេ​ស​ប៊ុ​ក​ពី​បរទេស​, បណ្ដឹង​បរិហារកេរ្តិ៍​រដ្ឋាភិបាល ថា​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ឃាតកម្ម​លើ​លោក​កែម ឡី​, បណ្ដឹង​ពាក់ព័ន្ធ​ជាមួយ​លោក​ហុង សុខ​ហួរ រឿង​បង្ហោះ​ផែនទី​ក្លែងក្លាយ និង​បណ្ដឹង​ចំនួន​២​ករណី​ទៀត ប្ដឹង​ដោយ​មនុស្ស ២​នាក់ គឺ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​នាង ធី សុវណ្ណ​ថា ដែល​ប្ដឹង​ពីបទ​បរិហារកេរ្តិ៍​ដែលថា លោក​ហ៊ុន សែន សូកប៉ាន់​នាង ធី សុវណ្ណ​ថា ចំនួន​ទឹកប្រាក់ ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការវាយប្រហារ​បក្សប្រឆាំង​។ បណ្ដឹង​របស់​កងទ័ព ចោទ​អំពី​បទ ញុះញង់​កងទ័ព​មិន​ឲ្យ​ស្តាប់​បង្គាប់​ថ្នាក់ដឹកនាំ ស្របច្បាប់ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ហើយ​ចុង​ក្រោយនេះ​មាន​បណ្តឹង​ពីបទ “​ឧបឃាត​” “​រួម​ម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ហើយ​ជាពិសេស​ទៀត​នោះ គឺ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម