បង្ក្រាប​​ជន​សង្ស័យ​៣​នាក់ រួម​ជា​ថ្នាំមួយគ្រឿងញៀន ៥​គីឡូ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បង្ក្រាប​​ជន​សង្ស័យ​៣​នាក់ រួម​ជា​ថ្នាំមួយគ្រឿងញៀន ៥​គីឡូ

Published

on

​ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ក្នុង​ករណី​គ្រឿងញៀន​ទ្រង់​ទាយ​ធំ ​ដោយ​ដកហូត​បាន​វត្ថុតាង​សារធាតុ​ញៀន ៥​គីឡូក្រាម​។​

លោក វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​និយាយ​នៅ​ព្រឹក​នេះ​ថា ករណី​ល្មើសច្បាប់​ជាក់ស្តែង​ជួញដូរ និង ដឹកជញ្ជូន​នូវ​សារធាតុ​ញៀន​ខាងលើ​ គឺ​កម្លាំង​បង្ក្រាប​បាន​ កាល​ពី​វេលា​ម៉ោង ១ រសៀល ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ខណៈជនសង្ស័យ​ទាំងអស់​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ត្រង់​ចំណុច​មុខ​អនុវិទ្យាល័យ​សោ​ហឺ ស្ថិតក្នុង ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ប្រតិបត្តិការ​ខាងលើនេះ ​ធ្វើឡើង​សហការ​រវាង​កម្លាំង​សហការ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។

ប្រតិបត្តិការ​បទល្មើស​ជាក់ស្តែង​នេះ​ដែរ​ កម្លាំង​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជាតិខ្មែរ​ចំនួន ៣​នាក់​មានឈ្មោះ ទូច សា​រុំ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ឈ្មោះ ហ៊ាង ហូ​យ ភេទ​ប្រុស អាយុ៤៧​ឆ្នាំ ទាំងពីរ​នាក់​មាន​ទីលំនៅ​ក្នុង​ភូមិ​ដើម​ជ្រៃ ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ម្នាក់ទៀត​ឈ្មោះ សន សា​រ៉ា​ត ហៅ​ហើម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅក្នុង​ភូមិ​កែវ ឃុំ​ក្រែក ស្រុក​ក្រែក ខេត្ត​ត្បូងឃ្មុំ​។​

ជាក់ស្តែង​នៅ​ក្នុង​ប្រតិបត្តិការ​នេះដែរ ​កម្លាំង​ជំនាញ​ឈាន​ដល់​ការ​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ចំនួន ៥​កញ្ចប់​និង​មាន​ទម្ងន់ ៥​គីឡូក្រាម​។ ជនសង្ស័យ​ទាំង ៣​នាក់​ ក៏ដូចជា​វត្ថុតាង​ទាំងអស់​ កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​បន្ត​ទៅកាន់​សាលាដំបូង​ខេត្ត​៕​

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​រយៈពេល​២៤២​ថ្ងៃ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៩៩៨​លើក ស្លាប់​១០០៧​នាក់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services