Connect with us

ព័ត៌មានជាតិ

Zendo សាខា​បឹង​កេង​បង​ បើក​​អាជីវកម្ម​ឡើង​វិញ

បានផុស

នៅ

ហាងលក់​សម្លៀកបំពាក់ Zendo បាន​បើក​អាជីវកម្ម​ឡើង​វិញ​កាល​ពីម្សិលមិញនេះ។ ហាង​លក់​សម្លៀក​បំពាក់ពេញនិយម​របស់​យុវវ័យ​សាខា​បឹងកេងកង បាន​បញ្ជា​ឲ្យ​បិទភ្លាមៗ ក្រោយ​ផ្ទុះឆ្លង​រាលដាលកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាង​ Zendo សាខាង​បឹង​កេងកង ក្នុង​ចំណោម​ហាង​ពីរ​គឺ​ Pedro ផ្លូវ​ព្រះ​សីហនុ ដែល​ផ្ទុះ​ការ​ឆ្លង​កូវីដ​ទ្រង់ទ្រាយធំ​ក្នុង​សហគមន៍។ ការ​ប្រកាស​​ផ្ទុះ​កូវីដ ១៩ នៅហាង​ទាំង​ពីរ​នេះ រាជរដ្ឋាភិបាល​បានបញ្ជា​ឲ្យ​បិទ​​ភ្លាមៗ ដើម្បី​ស្រាវជ្រាវ​រកអ្នក​ប៉ះពាល់ ទ់ប់ស្កាត់​​ការ​ឆ្លង​​ចូល​ក្នុង​សហគមន៍​បន្ថែម​ទៀត។

រយៈ​ពេល​ជិត​មួយ​ខែ​ ក្រោយ​ការ​ផ្អាក អាជីវកម្ម​ហាង​ទាំង​ពីរ​ចាប់ផ្តើម​ដំណើរ​ឡើង​វិញ ដោយ​មានគិតគូរ​​​ខ្ពស់​លើ​វិធាន​សុខាភិបាល ដោយ​មាន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​។

សម្តេច​តេជោ​ ហ៊ុន សែន​បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​នៅ​ព្រឹកនេះ ក្រោយ​ការ​ធូរ​ស្រាល​គ្មាន​ការ​ឆ្ល​ង​ថ្មី​ ១៤ ថ្ងៃ​ជាប់​គ្នា។ ការ​ឆ្លង​សរុប ៤១ នាក់ តាំង​ពីថ្ងៃ​ផ្ទុះ មាន​ការ​ជា​សះស្បើយ ៣៨ នាក់ និង ០៣ នាក់​កំពុង​សម្រាកព្យាបាល​ដោយ​មិន​អាក្ការៈ​ធ្ងន់ធ្ងរ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម