Connect with us

សន្តិសុខសង្គម

អតីត​យោធា​ដែល​បាញ់សម្លាប់​គូ​ដណ្ដឹង​ជា​និស្សិត​ពេទ្យ បាន​បញ្ជូន​មកដល់​អ​គ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោយ​ចាប់ខ្លួន​នៅ​ថៃ

បានផុស

នៅ

ភ្នំពេញ ៖ អតីតមន្ដ្រី​យោធា​ពាក់​ស័ក្ដិ​៤ ដែល​បាញ់សម្លាប់​គូ​ដណ្ដឹង​ខ្លួន​ជា​និស្សិត​ពេទ្យ ហើយ​រត់គេចខ្លួន​អស់​ជាង​២​ឆ្នាំ ដែល​ត្រូវ​ចាប់​បាន​នៅ​ប្រទេស​ថៃ​នោះ បាន​បញ្ជូន​មកដល់​អ​គ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​ហើយ នៅ​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ធ្វើការ​សួរនាំ និង​បន្ដ​នីតិវិធី ក្រោយ​ទទួលបាន​ពី​ភាគី​ថៃ​។

ក្រោយ​បញ្ចប់​ការ​សួរនាំ នៅ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង ជនដៃដល់​ឈ្មោះ យឺន វ៉ាន់​ដេ​ត (​អតីតមន្ត្រី​យោធា​) អាយុ​២៨​ឆ្នាំ ត្រូវ​បាន​ប្រគល់​ជូន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​បន្ដ​តាម​នីតិវិធី នឹង​ត្រៀម​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​កន្លងមក​នេះ ធ្វើឡើង​ដោយ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សំ វណ្ណ​វីរៈ ប្រធាន​នាយកដ្ឋាន ក្រោម​ការ​បញ្ជា​ផ្ទាល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ស្រាវជ្រាវ​ជា​បន្ដបន្ទាប់​នៅពេល​ជនដៃដល់​រត់គេចខ្លួន​ពីមួយ​កន្លែង ទៅមួយ​កន្លែង​នៅ​ប្រទេស​ថៃ​។

សូម​រំលឹក​ថា នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ នាយកដ្ឋាន​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ដឹកនាំ​កម្លាំង សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ធ្វើការ​ប្រគល់​ទទួល​ជនសង្ស័យ​ពី​ភាគី​នគរបាល​ភូមិន្ទ​ថៃ ដើម្បី​បញ្ជូន​មក​អនុវត្ត​ច្បាប់​កម្ពុជា​។

ជនសង្ស័យ​មានឈ្មោះ យឺន វ៉ាន់​ដេ​ត (​អតីតមន្ត្រី​យោធា​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាប់​សង្ស័យ​ពី​បទ​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម ទៅលើ​ជនរងគ្រោះ​ជា​គូ​ដណ្ដឹង (​ជា​និស្សិត​ពេទ្យ​) កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ចំណែកស្ដ្រី​ជន​រងគ្រោះ​ឈ្មោះ ជុន ឌី​ណា អាយុ​២៦​ឆ្នាំ ជា​និស្សិត​ពេទ្យ​ផ្នែក​ឡា​បូ និង​ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡាញ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ នារី​ខាងលើ​រង​របួស ត្រូវ​គ្រាប់កាំភ្លើង​នៅត្រង់​ក​ផ្នែក​ខាងក្រោយ និង​ថ្ពាល់​ខាងឆ្វេង បណ្តាល​ស្លាប់​បាត់​បង់ជីវិត​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ។

សូមបញ្ជាក់ថា ករណី​ឃាតកម្ម​បាញ់សម្លាប់​និស្សិត​ពេទ្យ និង​ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ​ម្នាក់ បាន​កើតឡើង​កាលពី​យប់ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ មាន​ទីតាំង​ស្ថិតនៅ​ផ្ទះល្វែង ក្នុង​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា ជនដៃដល់​ដែលជា​អ្នកបាញ់​ប្រហារ​ស្ដ្រី​រងគ្រោះ​ខាងលើ គឺជា​គូ​ដណ្ដឹង​របស់​នាង ដែល​ពួកគេ​ទើបនឹង​ភ្ជាប់ពាក្យ​កាលពី​ប៉ុន្មាន​ខែ​មុន​កើតហេតុ ហើយ​ប្រភពព័ត៌មាន​ខ្លះទៀត​បាន​អះអាង​ថា ពួកគេ​មាន​គម្រោង​រៀបការ​ជាមួយគ្នា នៅ​ខែមីនា ឆ្នាំ​២០២០ ទៀតផង​។

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ដើមចម​ដែល​នាំ​ឲ្យ​មានការ​បាញ់​ប្រហារ​នេះ គេ​ដាក់​ការសង្ស័យ​ជំនាញ​ដំបូង​ថា ផ្ដើមចេញពី​រឿង​ប្រចណ្ឌ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១២ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ២៨ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ៥៧ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម